ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក RCEP កើនឡើងដល់ទឹកប្រាក់ជាង២៧០០លានដុល្លារក្នុងខែដំបូងឆ្នាំនេះ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយ​ប្រទេស​សមាជិកភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​បាន​ដល់​ ២​,​៧​៤​ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​ខែ​មករា​ ​កើន​ឡើង​២​១​,​២​​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​

របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​សមាជិក​ RC​E​P​ ​ផ្សេងទៀត​មាន​ចំនួន​​៦​៧​,​៦​​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤​,​០​៥​ ​ប៊ី​លាន​ដុល្លារ​ ​ក្នុង​ខែ​មករា​ឆ្នាំនេះ​។​

របាយការណ៍​បាន​បន្ថែម​ថា​ ​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ខ្លួន ​ក្រោម​កតិកាសញ្ញា​ពាណិជ្ជកម្ម​ធំ ​ក្នុង​តំបន់​នេះ​គឺ​ ​ចិន​ ​វៀតណាម​ ​ថៃ​ ​ជប៉ុន​ ​និង​ឥណ្ឌូ​នេ​ស៊ី​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មានប្រសាសន៍ថា​ RC​E​P​ ​គឺជា​កត្តា​ជំរុញ​កំនើន​ពាណិជ្ជកម្ម​របស់​ប្រទេស​ ​និង​ជា​មេដែក​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ កាន់តែ​ច្រើនមកកាន់កម្ពុជា​។​

លោក​បាន​មានប្រសាសន៍ថា​ ​ទោះបីជា​មានការ​កើន​ឡើង​នូវ​លទ្ធិ​គាំពារ​និយម​ ​និង​ការ​ធ្លាក់ចុះ​នៃ​តម្រូវ​ការ​សកល​ក៏ដោយ​ ​ក៏​ RC​E​P​ ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ក្នុង​តំបន់​ ​ដោយ​នាំមក​នូវ​ផលប្រយោជន៍​យ៉ាង​ច្រើន​ ដល់​ប្រទេស​សមាជិក​ទាំងអស់​។​

លោក​បានបន្តថា​ “​វា​បាន​ជួយ​ប្រទេស​សមាជិក​ ​ក្នុង​ការ​ជំរុញ​ការ​ស្តារ​ឡើងវិញ​ ក្រោយ​ជំងឺរាតត្បាត​កាន់តែ​លឿន​ ​និង​កំណើន​ពាណិជ្ជកម្ម​យូរអង្វែង​ ប្រកបដោយ​និរន្តរភាព​ ​ដែល​រួមចំណែ​ក​ដល់​ការ​លើក​ក​ម្ពស់​សន្តិភាព​ ​ស្ថិរភាព​ ​ភាព​សុខដុម​រម​នា​ ​ការ​អភិវឌ្ឍន៍​ ​និង​វិបុលភាព​ក្នុង​តំបន់​” ​។​

លោក​ សុ​វិជាតិ​ ​បាន​មានប្រសាសន៍ថា​ ​កតិកាសញ្ញា​ពាណិជ្ជកម្ម​សេរី​ដ៏​ធំបំផុត​របស់​ពិភពលោក​ ​នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន ​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

កិច្ចព្រមព្រៀង​ RC​E​P​ ​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ដោយមាន​ប្រទេស​ចំនួន​​១​៥​ ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​រួម​មាន​ប្រទេស​សមាជិក​អា​ស៊ាន​ចំនួន​១​០​ ​ដូចជា​ ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​ ​និង​ដៃគូ​ពាណិជ្ជកម្ម​ចំនួន​៥​ ​រួម​មាន​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​។​ X​in​h​u​a៕

LEAVE A REPLY

Please enter your comment!
Please enter your name here