ក្រសួងទេសចរណ៍ផ្តោតទេសចរមូស្លីមជាមួយដល់ភាគីពាក់ពន្ធនៅគោលដៅខេត្តព្រះសីហនុ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍​ បានចូលរួម​ជាអធិបតី​ ក្នុង​វគ្គបណ្តុះបណ្តាលអំពី​និន្នាការ​ និង​តម្រូវការ​ ទេសចរមូស្លីម​ដល់​ភាគីពាក់ព័ន្ធ ​ក្នុងវិស័យទេសចរណ៍​ ​ ក្នុងនោះ​ក៏មានការចូលរួម​ពីសំណាក់​ លោកម៉ាង​ ស៊ីណេត​ អភិបាល​រង​ គណៈអ៊ីមាំ​ខេត្តព្រះសីហនុ​ វិស័យឯកជន​នៃឧស្សាហកម្មទេសចរណ៍​ក្នុងតំបន់​ព្រះសីហនុ និងភាគី​ពាក់ពន្ធ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកហោ សារុន បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីដើមខែមិនានេះថា កម្ពុជា រង់ចាំទទួលនិងធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ទាំងអស់ មកពីជុំវិញពិភពលោក ដូចពាក្យស្លោកមួយថា “កម្ពុជាស្វាគមន៍គ្រប់ភ្ញៀវទេសចរទាំងអស់”។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ តែងតែយកចិត្តទុកដាក់ស្វែងយល់ និងបំពេញតម្រូវការផ្សេងៗគ្នា តាមប្រភពទីផ្សារទេសចរណ៍នីមួយៗ ដែលក្នុងនោះ ទេសចរណ៍មូស្លីមក៏ជាប្រភពទីផ្សារ និងជាភ្ញៀវទេសចរ ដែលក្រសួងទេសចរណ៍តែងតែគិតគូរផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វគ្គបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការទេសចរណ៍មូស្លីម” ដែលប្រារព្ធធ្វើឡើងនៅពេលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលក្រសួងទេសចរណ៍យកចិត្តទុកដាក់ក្នុងការបំពេញតម្រូវការ និងបង្កើនភាពទាក់ទាញនៅក្នុងចំណោមទីផ្សារទេសចរណ៍មូស្លីម ដើម្បីឆ្លើយតបទៅនឹងនិន្នាការ ក៏ដូចជា ទំហំទីផ្សារទេសចរណ៍មូស្លីម ដែលមានការកើនឡើងជាបន្តបន្ទាប់”។

ការ​រៀបចំកម្មវិធីនេះឡើង ក្នុងមានបំណង​ចង់ឲ្យ​វិស័យឯកជន​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍ ​បានយល់ដឹង​អំពី​តម្រូវការ​របស់​ភ្ញៀវមូស្លីម​ ដើម្បី​ងាយស្រួល​ឲ្យ​មូលដ្ឋានអាជីវកម្ម របស់ពួកគាត់​ បានរៀបចំ​ទទួល​ បដិសណ្ឋារកិច្ច​ល្អប្រសើរ​ ជូនដល់​ទេសចរ​មូស្លីម​ ជាពិសេសនៅ​ខេត្តព្រះសីហនុ​ មាន​ភ្ញៀវ​ឥណ្ឌូនេស៊ី​ ជាច្រើន​ ដែលពួកគាត់មានតម្រូវការ​បែបមូស្លីម។

និន្នាការនៃការធ្វើដំណើររបស់ភ្ញៀវទេសចរមូស្លីម យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Global Muslim Travel Index បានបង្ហាញថា ភ្ញៀវទេសចរមូស្លីមអន្តរជាតិ មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមុនវិបត្តិកូវីដ-១៩​ កាលពី​ឆ្នាំ២០១៩ មានចំនួន១៦០លាននាក់ និងក្នុងដំណាក់កាល នៃការងើបឡើងវិញនៃវិបត្តិកូវីដ-១៩ នេះឃើញថា៖ ក្នុងឆ្នាំ២០២៣ មានចំនួន១៤០លាននាក់ និងតាមការព្យាករណ៍នឹងកើនឡើង២៣០លាននៅឆ្នាំ២០២៦ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here