ក្រសួងចំនួន២រៀបចំយន្តការវាយតម្លៃទាក់ទងហេដ្ឋារចនា សម្ព័ន្ឋផ្លូវថ្នល់

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំដំបូងស្ដីពីការរៀបចំយន្តការសិក្សាវាយតម្លៃ និងសម្របសម្រួលការងារពាក់ព័ន្ធការគ្រប់​គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

កិច្ចប្រជុំនេះ មានការដឹកនាំដោយលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាជាលើកដំបូង ជាមួយគណៈប្រតិភូ ដឹកនាំដោយលោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានពិភាក្សាជាសំខាន់ ទៅលើការងារគ្រប់គ្រងចំណាត់ថ្នាក់ផ្លូវថ្នល់ ស្តង់ដារបច្ចេកទេសផ្លូវថ្នល់ ការងារថែទាំផ្លូវថ្នល់ មុខងារផ្លូវថ្នល់ ការងារគ្រប់គ្រងដីចំណីផ្លូវ ទម្ងន់កម្រិតកំណត់ក្នុងការដឹកជញ្ជូន ចំនួនចរាចរណ៍ និងប្រភេទយានយន្ត ការដាក់លេខ និងការរៀបចំផែនទីបណ្តាញផ្លូវថ្នល់ ការគ្រប់គ្រងទឹកកខ្វក់ ជាដើម ដើម្បីរៀបចំយន្តការធ្វើការសិក្សា វាយតម្លៃ សម្របសម្រួលការងារក្នុងការកំណត់ផែនការយុទ្ធសាស្ត្រ និងទិសដៅ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានរលូននៅទូទាំងប្រទេស៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here