ជំនួយការមហាសេដ្ឋីអ្នកឧកញ៉ា គិត ម៉េង ទម្លាយពីការទូន្មានរបស់អ្នកឧកញ៉ាក្នុងការធ្វើជំនួញឱ្យរីកចម្រើន

ដោយៈ សូរិយា

        ភ្នំពេញៈអគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ានួន រិទ្ឋី ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតរបស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ​បានទម្លាយអំពីការទូន្មាន និងណែនាំរបស់ឧកញ៉ា គិត ម៉េងក្នុងការធ្វើជំនួញឲ្យទទួលបានការរីកមច្រើន។

ការទម្លាយឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលរបស់ឧកញ៉ា នួន រិទ្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយកាលពីដើមសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនោះ ឧកញ៉ា នួន រិទ្ធី បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកឧកញ៉ាគិត ម៉េង គឺជាគំរូរបស់យុវជនជំនាន់ក្រោ​យ ជាពិសេសតាមយុទ្ធសាស្ដ្រ របស់អ្នកឧកញ៉ា គឺ”Blue Ocean” ដែលជាការរកស៊ីប្រៀបបាន នឹងការវាស់ស្ទង់ អំពីកម្រិតការប្រៀបធៀប។

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា យុទ្ធសាស្ដ្រ “Blue Ocean”ឬសមុទ្រខៀវ មានន័យថា រកស៊ីក្នុងស្រុកដូចទឹកមួយថ្លុក រកស៊ី ក្នុងប្រទេសដូចទឹកទន្លេ និងស្ទឹង…បើចង់រកស៊ីមានបាន ត្រូវទាញភ្ញៀវពីក្រៅប្រទេស ដែលប្រៀបដូចជា មហាសមុទ្រ។ លោកបន្តថា អ្នកឧកញ៉ា គិត ម៉េង តែងទូន្មានឱ្យរកស៊ីដោយគោរពច្បាប់ និងមានភាពស្មោះត្រង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here