ធនាគារADB: សមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក អាចយកទៅប្រៀបធៀបជាមួយសហភាពអឺរ៉ុបបាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មី ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា បច្ចុប្បន្នសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនចាញ់សមាហរណកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU)នោះទេ។

ដោយផ្អែកលើសន្ទស្សន៍កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់នេះបានបង្ហាញពីសមាហរណកម្ម ដែលអាចធៀបទៅនឹងសហភាពអឺរ៉ុប បើគិតពីខ្សែសង្វាក់តម្លៃក្នុងតំបន់ រួមជាមួយនឹងមនុស្ស និងសមាហរណកម្មសង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ស្តីពី សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៤ បង្ហាញថា វឌ្ឍនភាពដ៏សំខាន់បំផុត ត្រូវបានគេសង្កេតឃើញនៅក្នុងផ្នែកបច្ចេកវិទ្យា និងការតភ្ជាប់ឌីជីថលរបស់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលជំរុញដោយការអនុម័ត គោលនយោបាយផ្លាស់ប្តូរឌីជីថលដោយប្រទេសជាច្រើននៅក្នុងតំបន់។

របាយការណ៍ដដែលបន្តថា ការធ្វើសមាហរណកម្មក្នុងតំបន់បានក្លាយទៅជា “ទ្រនាប់ដ៏សំខាន់មួយប្រឆាំងនឹងបញ្ហា ឬវិបត្តិជាសកលនានា” និងបានជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ទៅលើប្រទេសរបស់ពួកគេរៀងៗខ្លួន។

របាយការណ៍បានឱ្យដឹងទៀតថា ការកើនឡើងនៃកិច្ចសហប្រតិ​បត្តិការ និងការវិនិយោគក្នុងតំបន់ អាចពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ស្របពេលដែលមានការកើនឡើង នូវគោលនយោបាយគាំពារនិយម ការបែកចែកបក្សពួក និងហានិភ័យផ្នែកសេដ្ឋកិច្ចសកល។

របាយការណ៍បញ្ជាក់បន្ថែមថា “កិច្ចសន្ទនា និងការពិភាក្សាកាន់​តែជិតស្និទ្ធ លើគោលនយោបាយក្នុងតំបន់ នឹងជួយឱ្យបណ្តាប្រទេសទាំងនោះដោះស្រាយបញ្ហាប្រឈម និងហានិភ័យនៃភាពងាយរងគ្រោះផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុបានកាន់​តែល្អប្រសើរ”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here