មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចូលរួមសម្ភោធក្រុមប្រឹក្សាធុរកិច្ច កម្ពុជា ឥណ្ឌា

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកទិត រិទ្ធីពល បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា។

ថ្លែងក្នុងពិធីនោះ លោកអនុរដ្ឋលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះសមាគមឧកញ៉ាកម្ពុជា និង​សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលបានសហការរៀបចំ បង្កើតឱ្យមាននូវក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា ព្រមទាំងការជ្រើសតាំងសមាសភាព ដែលជាប្រធានក្រុមប្រឹ​ក្សាភិបាល និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗ ចូលរួមជាសមាជិក និងបំពេញតួនាទី ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សា ធុរកិច្ចរួមនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអនុរដ្ឋលេខាធិការបន្តថា “ការបង្កើតក្រុមប្រឹក្សាធុរកិច្ចរួមកម្ពុជា-ឥណ្ឌា នឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពធុរកិច្ចផ្សេងទៀតរវាងប្រទេសទាំងពីរ ជាពិសេសគឺជួយពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច បង្កើតនូវឱកាសក្នុងការបង្កើតបណ្តាញធុរកិច្ចសម្រាប់ធុរជន ម្ចាស់អាជីវកម្ម និងអ្នកជំនាញឧស្សាហកម្មផ្សេងៗទៀត ក៏ដូចជាដើម្បីពង្រីកសក្ដានុពលអាជីវកម្ម និងផលប្រយោ​ជន៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here