ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិកសម្រេចបានទឹកប្រាក់បានជាង៦២៦លានដុល្លារក្នុងខែមករាដើមឆ្នាំនេះ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអាមេរិក សម្រេចបានទំហំទឹកប្រាក់ប្រមាណ៦២៦លានដុល្លារ កើនឡើងចំនួន១១,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង៥៦២លានដុល្លារ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្នុងខែមករា មានចំនួនសរុប៦៤៤លានដុល្លារ ក្នុងនោះកម្ពុជាមានចេញទៅអាមេរិក មានចំនួន៦២៦លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង១៧លានដុល្លារ មានការកើនឡើងចំនួន១០,៨ភាគរយ។

ទំនិញសំខាន់ៗដែល​កម្ពុជា ​នាំទៅ​អាមេរិក មានដូចជា ​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំជាងគេ ដែលបានទទួលទិញទំនិញរបស់កម្ពុជានៅឆ្នាំ២០២៣។

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក មានដំណើរការល្អ ពោលគឺសម្រេចបានទឹកប្រាក់ជិត៨,៩០ពាន់លានដុល្លារ រយៈ​ពេល១២ខែ ឆ្នាំ២០២៣ ស្មើនឹង០,៨% បើធៀបនឹងឆ្នាំ២០២២ មានចំនួន​៨,៩ពាន់លានដុល្លារ។ នេះបើតាម​របាយការណ៍របស់អគ្គនាយ​កដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here