ក្រសួងបរិស្ថានបើកទូលាយសម្រាប់វិស័យSMEsក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងបរិស្ថាន បើកទូលាយជូនវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកម្ពុជាស្អាត បៃតង និងមានចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ព័ត៌មាននេះត្រូវបានលើកឡើងដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់ថ្នាក់ដឹកនាំ នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងបើកទូលាយ លើការជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការគាំទ្រកិច្ចការពារបរិស្ថាន ការគ្រប់គ្រងសំណល់ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការគាំទ្រសកម្មភាពបរិស្ថាន និងបានលើកទឹកចិត្តឱ្យវិស័យឯកជនបន្តពង្រឹងភាពជាដៃគូជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកម្ពុជាស្អាត បៃតង និងមានចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសជួបពិភាក្សាការងារ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធសមាគម ក្នុងការសហការជាមួយក្រសួងបរិស្ថានលើការរៀបចំកម្មវិធី សកម្មភាពនានា ជាពិសេសវេទិកាសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តអាជីវកម្មបៃតងនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here