អគ្គនាយកដ្ឋានពន្ឋដាកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចី

        ដោយៈ គង់ ជេស៊ីកា

        ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកំណត់អត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣។

ការកំណត់នេះ ដោយផ្អែកលើការ គណនាមធ្យមភាគ នៃមធ្យមភាគ អត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំ របស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន១២ (ដប់ពីរ) ដោយក្នុងនោះអត្រាការប្រាក់៩,៦៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល និង៨,៧៥%ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។​

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា អត្រាការប្រាក់នេះប្រើប្រាស់ក្នុងគោលដៅអនុវត្តន៍កាតព្វកិច្ច កាត់ទុកពន្ធលើអត្ថប្រយោ​ជន៍បន្ថែម លើការផ្ដល់ប្រាក់ឱ្យនិយោជិតខ្ចី និងក្នុងគោលដៅកម្រិតអត្រាការប្រាក់លើការខ្ចីពីបុគ្គលទាក់ទិនតែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមពន្ធដារ ពន្ធលើប្រាក់បៀវត្សរ៍ តាមសេចក្ដីណែនាំលេខ ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធ លើអត្ថប្រយោជន៍បន្ថែម លើការផ្តល់ប្រាក់កម្ចីដល់និយោជិត និងសេចក្តីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្តីពីឯកសារបញ្ជាក់ចំពោះការប្រាក់ ក្នុងចំណោមបុគ្គលទាក់ទិន អគ្គនាយកដ្ឋានពន្ធដារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here