តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​ជាមួយទំហំ​នាំចេញ​លើ​ន​ឡើង

ដោយៈ ម៉ា​ណេ​ត  

ព្រះសីហនុៈ ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ និង​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (SSEZ)មាន​ទំហំ​ទឹកប្រាក់១,២៧៣លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ១០ខែ ឆ្នាំ២០២០ បើទោះបី​ជួប​ការលំបាក​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ យ៉ាងណាក៏ដោយ។ នេះ​បើ​យោងតាមរ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានបង្ហាញ​ដែរ​ថា ទំហំ​នេះ​កើនឡើង៣១.១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ២០១៩ ។ ចំនួន​នេះ​ស្មើនឹង១០៣% នៃ​ទំហំ​នាំចេញ និង​នាំចូល​សរុប​នា​ឆ្នាំ២០១៩ ។

រយៈពេល១០ខែ ឆ្នាំ២០២០នេះ កុងតឺន័រ​ចេញចូល ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​រហូតដល់៣៦,២០៦កុងតឺន័រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​បាន​គូស​រំលេច​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ទំហំ​នៃ​ការធ្វើ​ពាណិជ្ជ​កម្មនេះ បានបង្ហាញ​ឱ្យឃើញ​ពី​សមត្ថភាព អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ក្នុងកំលុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។

របាយការណ៍​បានឱ្យដឹងថា “ទាំងនេះ ជា​សមិទ្ធផល​ដ៏​គួរឱ្យ​រំភើបចិត្ត ដែល​ទទួលបាន​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ជំងឺ​វីរុស COVID-19 កំពុងតែ​រា​ត្បា​ត​ពាសពេញ​សកលលោក។ នេះ​បាន​ឆ្លុះបញ្ចាំង ពី​សន្ទុះ​អភិវឌ្ឍ​ខ្លាំង​របស់​តំបន់​សេដ្ឋកិច្ច​ពិ សេស​ក្រុងព្រះសីហនុ និង​បានបង្ហាញ​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ” ។

រោងចក្រ សហគ្រាស និង​បុគ្គលិក​កម្មករ​ទាំងអស់ បាន​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ និង​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយក៏​បានបង្ហាញ​ឱ្យឃើញ​ពី​សមត្ថភាព​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ផងដែរ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ជា​វេទិកា​វិនិយោគ​អន្តរជាតិ​មួយ ដែល​បើកចំហ​ទូទាំង​ពិភពលោក ដែល​បាន​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក។ តាំងពីដើម​រហូតដល់​បច្ចុប្បន្ននេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បានចាត់ទុក​ការបម្រើ​សេវាកម្ម​ជូន​រោងចក្រ​សហគ្រាស និង​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​ប្រសើរ​ឡើងជា​កិច្ចការ​ដ៏​សំខាន់បំផុត។

នៅ​ឆ្នាំ២០២០នេះ នៅពេលដែល​ជំងឺ​កូ​វីដ១៩ចាប់ផ្តើម​ផ្ទុះឡើង តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១ភ្លាមៗ ហើយ​បាន​អំពាវនាវ​ឱ្យ​រោងចក្រ សហគ្រាស នៅក្នុង​តំបន់​សេដ្ឋកិច្ច។ ជាពិសេស​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ រួមគ្នា​កសាង​ខ្សែការពារ​ដ៏​រឹងមាំ​មួយ ទើប​អាច​ធានា​គ្មាន​ការឆ្លង​ពី​ជំងឺ COVID-19 នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ។ ធានា​ដល់​ការ​ដំណើការ​ជាធម្មតា របស់​រោងចក្រ សហគ្រាស និង​បន្ត​រក្សា​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់។

លើសពីនេះទៅទៀត បាន​ប្រឹងប្រែង​ជំរុញ​ការអភិវឌ្ឍ​ដំណាក់កាល២ ដោយ​បង្កើនល្បឿន​ក្នុង​ការកសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផលិតកម្ម និង​ជីវភាព​រស់នៅក្នុង​តំបន់​ផ្តល់​ការធានា​រឹងមាំ​សម្រាប់​រោងចក្រ​ផលិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here