ARDBបញ្ចេញទុនជាង៤០០លានដុល្លារចូលរួមអភិវឌ្ឍន៍ វិស័យកសិកម្ម

ដោយៈ និស្ស័យ

        ភ្នំពេញៈ ធនាគារ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ ​(ARDB) បាន​បញ្ចេញ​ទុន​របស់ខ្លួន ​ចំនួន​ជាង៤០០​លាន​ដុល្លារ​ ដើម្បី​ចូលរួម​អភិវ​ឌ្ឍន៍ និង​លើកកម្ពស់​ផលិត​​ភាព​ការដាំដុះ និង​ជំរុញ​ការនាំ​ចេញ​។

ក្នុងចំណោម​ទុន​ដែល​បញ្ចេញ​នោះ ​មានចំណែក៥០ភាគរយ​បានប្រើប្រាស់នៅក្នុង​វិស័យ​ស្រូវ​-​អង្ករ​។​

​លោកកៅ ថាច អគ្គនាយក ARDB ថ្លែង​ក្នុង​កម្មវិធី​ខួប២៥ ​ឆ្នាំ​ នៃ​ការបង្កើត​ធនាគារ​នេះ កាលពីសប្តាហ៍មុន​ថា ចាប់​​តាំងពី​ការកកើត​ធនាគារ​នៅ​ឆ្នាំ​១៩៩៨ ឆ្នាំ​២០២៣ មូលនិធិ​ភាគ​ទុ​និក​របស់​ធនាគារ​បានចាប់ផ្តើម​ពី២,៥​លាន​ដុល្លារ​ នៅ​ឆ្នាំ​១៩៩៨ និង​កើន​ឡើងដល់​ប្រមាណ១៧០​លាន​ដុ​ល្លារ​នៅ​ឆ្នាំ​២០២៣ ដែលមាន​កំណើន​ជា​មធ្យម​ប្រមាណ២២​ភាគរយ​ក្នុង១​ឆ្នាំ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា សម្រាប់​សំពាធ​ឥណ​ទាន បានចាប់ផ្តើម​ពី ០,៥២ ​លាន​ដុល្លារ​នៅ​ឆ្នាំ ១៩៩៨ និង​បាន​កើន​ដល់​ប្រមាណ ៤២៣ ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០២៣ ដែលមាន​កំណើន​មធ្យម២៨​ភាគរយ​ក្នុង​១​ឆ្នាំ និង​មានទ្រព្យ​សកម្ម​សរុប ​បាន​ផ្តើម​ពី២,៥ លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៨ និង​កើន​ដល់​ប្រមាណ៤៦០​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣ ដែលមាន​កំណើន​ ជា​មធ្យម​ប្រមាណ២៣​ភាគរយ​ក្នុង១​ឆ្នាំ​។​

លោក​បានបន្តទៀតថា ​ក្នុងនាម​ជា​ធនាគារ​បម្រើ​គោ​លន​យោ​​បាយ​របស់​រដ្ឋាភិបាលARDB ត្រូវបានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ហើ​យ​ការ​កំណែទម្រង់​ជា​បន្ត​បន្ទាប់ គឺ​បានប្រែក្លាយ​ធនាគារ​​អភិវឌ្ឍន៍ជនបទ​ (RDB)​ ទៅជា​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ដែលមាន​មុខងារ​ជា​ធនាគារពាណិជ្ជ និង​បាន​ពង្រីក​ប្រតិបត្តិការ​ធនា​គារ​បាន​ពេញលេញ​របស់ខ្លួន​​។​

លោក​បន្ថែមថា ធនាគារARDB បាន​បង្កើត​គម្រោង​មួយចំនួន​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ​ដូចជា ការបង្កើត​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​អនុវត្ត​គោលនយោបាយ ​វិស័យ​កសិកម្ម​ស្តីពី​ការជំរុញ​ផលិត​កម្ម​ស្រូវ និង​ការនាំចេញ​អង្ករARDB ដែលជា​ប្រតិបត្តិ​ករ​បាន​អនុវត្ត​ន៍ ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន ពិសេស SMEs សមាគម សហគមន៍ ឬ​ក្រុម​​ហ៊ុន​លើ​គោលដៅ​អាទិភាព​ក្នុង​ការធានា​ស្ថិរភាព​ថ្លៃ និង​សន្តិ​សុខ​ស្បៀង ពង្រឹងសមត្ថភាព​ឃ្លាំង​ស្តុក​ស្រូវ ម៉ាស៊ីន​ស​ម្ងួ​ត និង​ម៉ាស៊ីន​កែច្នៃ​ទំនើប​។​ល​។​

លោក​បញ្ជាក់ថា​ គម្រោង​ហិរញ្ញប្បទាន​ពិសេស​គាំទ្រ ​ដល់​វិស័យ​ស្រូវ​-​អង្ករ ពិសេស​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ​ពាក់​​ព័ន្ធ​នឹង​ស្រូវ​អង្ករ ក្នុង​ការកសាង​តាមរបៀប “​សាងសង់​ប្រតិបត្តិការ និង​ទូទាត់​សំណង​» ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្រូវ​-​អង្ករ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here