អតិផរណាលក់ដុំនៅប្រទេសជប៉ុនធ្លាក់ចុះក្រោមអត្រា១ភាគរយជាលើកដំបូង

ដោយ: គង់ លាងហួរ
អន្តរជាតិ: អតិផរណាលក់ដុំ(Wholesale Inflation)នៅប្រទេសជប៉ុនបានធ្លាក់ចុះក្រោមអត្រា១ភាគរយជាលើកដំបូង ក្នុងរយៈពេលត្រឹមតែជាង២ឆ្នាំកន្លះ ដែលជាសញ្ញាបង្ហាញថា សម្ពាធថ្លៃដើម ដែលបានជំរុញតម្លៃទំនិញជាច្រើនប្រភេទឱ្យហក់ឡើងថ្លៃ កំពុងចាប់ផ្តើមធ្លាក់ចុះ។

សន្ទស្សន៍តម្លៃទំនិញសាជីវកម្ម (CGPI) ដែលវាស់តម្លៃក្រុមហ៊ុនគិតថ្លៃគ្នាទៅវិញទៅមកសម្រាប់ទំនិញ និងសេវាកម្មរបស់ប្រទេសជប៉ុនបានកើនឡើង០,៨% ក្នុងខែតុលា បើធៀបនឹងឆ្នាំមុន។

កំណើនក្នុងរង្វង់០,៨ភាគរយនេះគឺប្រហាក់ប្រហែលនឹងការព្យាករណ៍សម្រាប់ការកើនឡើង០,៩ភាគរយ ប៉ុន្តែបានធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងការកើនឡើង២,២ភាគរយនៅក្នុងខែកញ្ញា។

យោងតាមទិន្នន័យបានបង្ហាញថា នេះគឺជាខែទី១០ជាប់ៗគ្នា គិតត្រឹមខែតុលាសម្រាប់ការធ្លាក់ចុះនៃអតិផរណាលក់ដុំនៅប្រទេសជប៉ុន ដោយអត្រាកំណើនប្រចាំឆ្នាំបានធ្លាក់ចុះមកក្រោមកម្រិត១ភាគរយជាលើកដំបូងមិនធ្លាប់មាន គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងនៃអតិផរណាលក់ដុំបានជំរុញឱ្យក្រុមហ៊ុនជប៉ុនជាច្រើនបង្កបន្ទុកចំណាយខ្ពស់ដល់គ្រួសារក្នុងប្រទេសនេះ ដែលជានិន្នាការមួយ នាំឱ្យធនាគារកណ្តាលជប៉ុនបង្កើននូវការព្យាករណ៍អតិផរណារបស់ខ្លួន នៅក្នុងរបាយការណ៍ប្រចាំត្រីមាស ដែលបានចេញផ្សាយនៅក្នុងខែតុលា។

ទោះជាយ៉ាងនេះក្តី ធនាគារកណ្តាលជប៉ុនអះអាងថា “អតិផរណាជំរុញថ្លៃដើម(cost-push inflation)នាពេលថ្មីៗនេះ ត្រូវតែត្រូវបានជំនួសដោយការកើនឡើងនៃតម្លៃទំនិញ ដែលជំរុញបន្ថែមទៀតដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ រួមជាមួយកំណើនប្រាក់ឈ្នួល ដើម្បីអនុញ្ញាតឱ្យធនាគារអាចពិចារណាបញ្ចប់គោលនយោបាយអត្រាការប្រាក់ទាបបំផុតរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here