UNDP ជួយជំរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុន បានជួបពិភាក្សា​ការងារជាមួយលោក Nelson Stratta អ្នកជំនាញហិរញវត្ថុជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការពាក់ព័ន្ធ នឹងក្រប​ខ័ណ្ឌសមាហរណកម្ម​ហិរញ្ញវត្ថុ​ជាតិ​កម្ពុជា ​នៃ​អង្គការកម្មវិធី​អភិវឌ្ឍ​អង្គការ​សហប្រជាជាតិ(UNDP)។

ក្នុងជំនួបនោះ លោក Nelson Stratta បានថ្លែងថា អង្គការកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ(UNDP) បាននិងកំពុងរៀបចំក្រប​ខ័ណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា ដែលក្របខណ្ឌនេះនឹងក្លាយជាឧបករណ៍​ សម្រាប់ជួយជំរុញកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ។

លោក សួន សុផល អគ្គលេខាធិការរងCDC បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ UNDP ក្នុងការរៀបចំនូវក្របខណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា ។.

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានជម្រាបជូនគណៈប្រតិភូUNDP អំពីច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា  និងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក ព្រមទាំងបានសុំឱ្យUNDP រៀបចំនូវក្របខ័ណ្ឌខាងលើដើម្បី បន្ស៊ីជាមួយ នឹងការអនុវត្ត គោលនយោបាយដែលមានស្រាប់ ដើម្បីរួមគ្នាជួយកម្ពុជាសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រក​បដោយចីរភាព។

យោងតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យម​កម្រិតខ្ពស់​នៅឆ្នាំ​២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានក្រុមធនាគារពិភពលោកចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលប្រែមុខមាត់ពី​ប្រទេសមាន​ចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here