តើ​ផ្សារ​ហ៊ុន​នៅ​តំបន់​អាសុី​មាន​អ្វី​ប្រែប្រួល​សំខាន់ៗ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​?​

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមហ៊ុន Micron អះអាងថា អតិថិជនបានប្តេជ្ញាទិញបន្ទះឈីបអង្គចងចាំ តម្លៃសរុបចំនួន ២២ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Qualcomm រំពឹងទទួលបានប្រាក់ចំណូលចំនួន ១៥ ពាន់លានដុល្លារពីអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យនៅឆ្នាំ ២០២៩។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ១,៥ភាគរយ គិតត្រឹមម៉ោង៣:១៨នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ៤,៦១ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ១,៣៣ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៤៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ១,៥៦ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,២៣ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានធ្លាក់ថ្លៃចុះ០,៦៨ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានងើបឡើងថ្លៃ៥,៤២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here