តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃពុធនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលការចេញផ្សាយនូវរបាយការណ៍អតិផរណាដ៏សំខាន់មួយ ដែលនឹងអាចកំណត់ទិសដៅរយៈពេលខ្លីសម្រាប់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ១,១១ភាគរយ គិតត្រឹមម៉ោង៤:៣៦នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ០,៨៣ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ០,៩៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៨៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ០,៥៨ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៣២ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានងើបឡើងថ្លៃ៣,៦៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here