តម្លៃប្រេងកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ ខណៈអ្នកវិនិយោគនៅតែមានភាពស្រពិចស្រពិលជុំវិញទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១ភាគរយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានងើបឡើង២,៨ភាគរយកាលពីសប្តាហ៍មុនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរខែ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦ភាគរយ ខណៈផ្សារហ៊ុន S&P 500 futures បានធ្លាក់ថ្លៃចុះ០,១ភាគរយ ហើយផ្សារហ៊ុន Nasdaq futures បានធ្លាក់ថ្លៃចុះ០,២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៤៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,២២ភាគរយ ខណៈផ្សារហ៊ុនអូស្ត្រាលីS&P/ASX 200 បានងើបឡើងថ្លៃ០,១៦ភាគរយ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសជប៉ុន TOPIX បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៩ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណដៃគូសំខាន់ៗចំនួន៦ បានងើបឡើង០,០៤ភាគរយដល់១០៣,៩៥ពិន្ទុ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលពីរខែ។

តម្លៃប្រេងបានស្ទុះងើបឡើងវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៤ខែកាលពីថ្ងៃសុក្រ ស្របពេលមានការរំពឹងទុកថា អង្គការ OPEC+ នឹងបន្តកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួននៅឆ្នាំក្រោយ។

តម្លៃប្រេងឆៅ Brent បានកើនឡើង២សេនដល់៨០,៦៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង៥សេនដល់៧៥,៩៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here