ទេសាភិបាលធនាគារជាតិចូលរូមជាវាគ្មិនកិត្តយសក្នុងវេទិកាដ៏ធំនៅប្រទេសសឹង្ហបុរី

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ  លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាសន្ទនាកម្រិតអ្នករៀបចំគោលនយោបាយ ដើម្បីពិភាក្សាអំពីគោលនយោបា​យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាបន្ន។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង នៅក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

នាឱកាសនោះ លោកជំទាវបណ្ឌិត បានបង្ហាញពីដំណើរការអភិវឌ្ឍន៍ បញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗ ក្នុងវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។ កិច្ចសន្ទនានេះក៏មានវត្តមាន ចូលរួមរបស់វាគ្មិនល្បីៗដទៃទៀត រួមមាន ឯកឧត្តម John Rwangombwa អគ្គទេសាភិបាលធនាគារកណ្តាល ប្រទេសរវ៉ាន់ដា និងឯកឧត្តម Khalid Humaidan នាយកប្រតិបត្តិ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេស Bahrain ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកម្មវិធីពិព័រណ៍ បច្ចេកវិទ្យាហិរញ្ញវត្ថុដដែលនេះ លោកជំទាវបណ្ឌិត ទេសាភិបាល ក៏បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាអាហារថ្ងៃត្រង់ស្តីពី “ស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំ (Lunch and Learn: Women in Leadership)” ។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិតជា​ សិរី ក៏ដូចជាស្រ្តីជាថ្នាក់ដឹកនាំ ដ៏មានឥទ្ធិពលដទៃទៀត បានរៀបរាប់ និងចែករំលែកបទពិសោធន៍អំពីដំណើរជីវិត ឧបសគ្គដែលបានឆ្លងកាត់ ក៏ដូចជាចំណុចគន្លឹះៗដែលបង្ហាញថា ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងស្ថាប័ន-អង្គភាព ក៏ដូចជាសបញ្ជាក់ថា ការរួមចំណែករបស់ស្ត្រី ពិតជាមានសារៈសំខាន់សម្រាប់អនាគត ដ៏វែងឆ្ងាយរបស់គ្រួសារ និងសង្គមជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here