គម្រោងកាស៊ីណូ និងរីហ្សត Hi Tram តម្លៃជាង៤ពាន់លានដុល្លារ ត្រូវបានពន្យារពេលបញ្ចប់ការសាងសង់លើកទី១១

ដោយៈ តែម សុខុម

ហូជីមិញ: គម្រោងអភិវឌ្ឍន៍កាស៊ីណូ និងរីហ្សតខ្នាតយក្ស Ho Tram តម្លៃ៤,២៣ពាន់លានដុល្លារអាមេរិក នៅប្រទេសវៀតណាម ភាគខាងត្បូង ត្រូវបានពន្យារពេលបញ្ចប់ ការសាងសង់ជាស្ថាពរដល់ឆ្នាំ២០២៧។

នេះមិនមែនជាការពន្យារពេលលើកទី១នោះទេ ពោលគឺជាលើកទី១១ ហើយ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា។

ក្រុមហ៊ុនអភិវឌ្ឍន៍ Ho Tram Project Company Ltd  ទទួលបានលិខិតអនុញ្ញាត ក្នុងឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍគម្រោងកាស៊ីណូ និងរីហ្សត Ho Tram ដែលមានកាស៊ីណូមួយ សណ្ឋាគារលំដាប់ផ្កាយ៥ មួយដែលមាន៩.០០០បន្ទប់គេង ទីលានវាយកូនហ្គោលដែលមាន១៨រន្ធ វីឡាមួយចំនួន និងតំបន់លក់ទំនិញមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាស៊ីណូ និងទីលានវាយកូនហ្គោល ក្នុងគម្រោងនេះបានបើកដំណើរការហើយនៅពេលនេះ។ ប៉ុន្តែគម្រោងទាំងមូលមិនទាន់បានសាងសង់បញ្ចប់ជាស្ថាពរនៅឡើយទេ ពោលគឺនៅសល់ច្រើនទៀត។

យោងតាមក្រសួងផែនការ និងវិនិយោគនៃប្រទេសវៀតណាម ឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ Ho Tram Project Company Ltd បានចំណាយអស់១,៣ពាន់លានដុល្លារ ឬស្មើនឹង៣០,៩% នៃថ្លៃចំណាយសរុបសម្រាប់គម្រោងកាស៊ីណូ និងរីហ្សតនេះ។

ក្រុមហ៊ុនបានពន្យារពេលបញ្ចប់គម្រោងនេះ ជាច្រើនលើកច្រើនសារ ដោយលើកហេតុផលថា រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មិនគ្រប់គ្រាន់រវាងក្រុងហូជីមិញ និងក្រុងបាហ្សៀ (Ba Ria) ខេត្តវង់តៅ (Vung Tau) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយ៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here