UNDP ជួយជំរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សា ការងារជាមួយលោក Nelson Stratta អ្នកជំនាញហិរញវត្ថុជាន់ខ្ពស់ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងក្រប ខ័ណ្ឌសមាហរណកម្ម ហិរញ្ញវត្ថុ ជាតិ កម្ពុជា នៃ អង្គការកម្មវិធី អភិវឌ្ឍ អង្គការ សហប្រជាជាតិ(UNDP) ។

លោក Nelson Stratta បានថ្លែងថា៖អង្គការកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ(UNDP) បាននិងកំពុងរៀបចំក្របខ័ណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា ដែលក្របខណ្ឌនេះនឹងក្លាយជាឧបករណ៍ សម្រាប់ជួយជំរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ។

លោក សួន សុផល អគ្គលេខាធិការរងCDC បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ UNDP ក្នុងការរៀបចំនូវក្របខណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា ។.

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូUNDP អំពីច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក ព្រមទាំងបានសុំឱ្យ UNDP រៀបចំនូវក្របខ័ណ្ឌខាងលើដើម្បី បន្ស៊ីជាមួយ នឹងការ អនុវត្ត គោលនយោបាយដែលមានស្រាប់ ដើម្បីរួមគ្នាជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

យោងតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលបច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានក្រុមធនាគារពិភពលោកចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលប្រែមុខមាត់ពី ប្រទេសមាន ចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ មកជាប្រទេសមានកំណើនសេដ្ឋកិច្ចឈានមុខក្នុងការកាត់បន្ថយភាពក្រីក្រក្នុងឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here