តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ ខណៈដែលទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street បាត់បង់សន្ទុះងើបឡើងមួយចំនួន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤ភាគរយនៅថ្ងៃសុក្រនេះ ខណៈផ្សារហ៊ុន Nikkeiរបស់ជប៉ុន បានងើបឡើងថ្លៃ០,២ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៧០ភាគរយ ខណៈផ្សារហ៊ុន Blue-chip CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai composite បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃសុក្រនេះ ផ្សារហ៊ុនអាមេរិក S&P 500 futures បានស្ថិតនៅក្នុងសភាពទ្រឹង ដូចទៅនឹងផ្សារហ៊ុនអាមេរិក Nasdaq futures ដែរ។

ប្រាក់ដុល្លារអាមេរិក បានធ្លាក់ថ្លៃចុះ ធៀបនឹងប្រាក់យ៉េននៅថ្ងៃសុក្រនេះ ដោយជួញដូរ១៥០,៦៧យ៉េន ក្នុងមួយដុល្លារ បន្ទាប់ប្រាក់ដុល្លារបានហក់ឡើងថ្លៃដល់កម្រិតកំពូល គឺ១៥១,៩២យ៉េន ក្នុងមួយដុល្លារ កាលពីដើមសប្តាហ៍នេះ។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ១០សេន មកនៅត្រឹម៧៧,៣៦ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺចុះថោកខ្លាំង បើធៀបនឹងតម្លៃ៩៧,៦៩ដុល្លារក្នុងមួយបារ៉ែលកាលពីចុងខែកញ្ញា ខណៈដែលតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៧សេនមកនៅត្រឹម៧២,៨៣ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here