តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចនៅថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគកាន់តែមានទំនុកចិត្តថា ធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យផលប័ត្ររតនាគារ និងប្រាក់ដុល្លារធ្លាក់ថ្លៃចុះ។

តម្លៃមាស Spot gold បានងើបឡើង០,២% ដល់១៩៨៤,២៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0059 GMT បន្ទាប់ពីហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកា ក្នុងវគ្គជួញដូរចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures ស្ថិតនៅទ្រឹងត្រឹម១.៩៨៧ដុល្លារ ក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកប្រឈមមុខនឹងការធ្លាក់ថ្លៃចុះប្រចាំសប្តាហ៍នេះ ដែលធ្វើឱ្យមាសមានតម្លៃថោកសម្រាប់អ្នកទិញ ដែលចាយរូបិយប័ណ្ណផ្សេងទៀត ខណៈផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំ បានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល២ខែ។

ចំនួនជនជាតិអាមេរិក ដែលបានដាក់ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុ នៅពេលពួកគេពុំមានការងារធ្វើ បានកើនឡើងច្រើនជាងការរំពឹងទុកកាលពីសប្តាហ៍មុន ដែលអាចជួយដល់ការប្រយុទ្ធប្រឆាំងនឹងអតិផរណារបស់ធនាគារ Fed ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា តម្លៃទំនិញប្រើប្រាស់ទូទៅរបស់អាមេរិកបានស្ថិតនៅទ្រឹងក្នុងខែតុលា ធៀបនឹងការរំពឹងទុកសម្រាប់ការកើនឡើង០,១%។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ស្នូល ស្ថិតនៅត្រឹម០,២% ធៀបនឹងការព្យាករណ៍០,៣%។

ឥឡូវនេះ ក្រុមពាណិជ្ជកររំពឹងទុកយ៉ាងទូលំទូលាយថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលនៅឯកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី១២ ដល់ទី១៣ ខែធ្នូខាងមុខ។ នេះបើយោងតាមគេហទំព័រ CME FedWatch ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦% ដល់២៣,៨៣ដុល្លារ ក្នុង មួយ អោន ខណៈ តម្លៃផ្លាទីនស្ថិតនៅ ទ្រឹងត្រឹម៨៩២,៥៨ ដុល្លារ ក្នុង មួយ អោន ហើយតម្លៃ Palladium បានធ្លាក់ចុះ០,២% ដល់១០៣៥,៧៧ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here