NBCសហការជាមួយAliPay លើប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមរយៈQR Code

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC)និ ងក្រុមហ៊ុន AliPay Connect Pte. Ltd. បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមQR Code” ។

ការចុះហត្ថលេខានេះ ធ្វើឡើងដោយផ្ទាល់ដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនAnt Group កាល​​ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈយោគយល់នេះ មានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈQR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញQR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចធ្វើការទូទាត់ជាមួយ អាជីវករដែលមាន ប្រព័ន្ធAlipay ចំនួន៨៣លានអាជីវករ នៅទូទាំងសកលលោក។

ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនា នៅកម្ពុជា ក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ ក្នុងការទូទាត់នៅកម្ពុជា ដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត។ អាជីវករកម្ពុជាត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។

ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួន ឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើន ពីប្រព័ន្ធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here