តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈការរំពឹងទុកចំពោះការផ្អាកការរឹតបន្តឹងគោលនយោបាយរបស់ធនាគារ Fed នៅតែរក្សាដដែល ទោះបីជាទិន្នន័យរបស់សហរដ្ឋអាមេរិកបានចង្អុលបង្ហាញពីភាពរឹងមាំនៃវិស័យមួយចំនួនក្នុងសេដ្ឋកិច្ចយ៉ាងណាក្តី។

ក្នុងការជួញដូរនៅតំបន់អាស៊ី គេសង្កេតឃើញថា សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២ភាគរយ។

ផ្សារហ៊ុននៅប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ចុះ០,៣៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,១ភាគរយក្នុងការជួញដូរដំបូង ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់អឺរ៉ូ ប្រាក់យ៉េន និងគូប្រជែង៤ផ្សេងទៀត បានងើបឡើង០,១១ភាគរយដល់១០៤,៤៣ពិន្ទុ។ ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ០,៣១% កាលពីថ្ងៃពុធ បន្ទាប់ពីធ្លាក់ថ្លៃចុះ១,៥១ភាគរយកាលពីថ្ងៃអង្គារ។

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំ បានស្ថិតក្នុងរង្វង់៤,៥១១ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ បើធៀបនឹងការបិទនៅសហរដ្ឋអាមេរិកក្នុងរង្វង់៤,៥៣៧ភាគរយកាលពីថ្ងៃពុធ។

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ០,៥៥ភាគរយមកនៅត្រឹម៧៦,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់៨០,៧៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here