តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃ បន្ទាប់ពីទិន្នន័យនៃការលក់រាយដ៏រឹងមាំនៅសហរដ្ឋអាមេរិក បានបំផ្លាញក្តីសង្ឃឹមដែលថា ធនាគារកណ្តាលអាមេរិក(Fed) បានឈានដល់ទីបញ្ចប់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។

តួយ៉ាង តម្លៃ Spot Gold មានការប្រែប្រួលតិចតួច មកនៅត្រឹម១៩៥៨,៧៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0128 GMT។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១ភាគរយ មកនៅត្រឹម១៩៦១,៧០ដុល្លារ ក្នុងមួយអោន។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២% ដល់២៣,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣% ដល់៨៩៣,៣៧ដុល្លារ ក្នុងមួយអោន ហើយតម្លៃ Palladium បានស្ថិតនៅទ្រឹងត្រឹម១០៣១,៤០ដុល្លារ ក្នុង មួយ អោន។

បន្ថែមពីនេះ ក្រុមពាណិជ្ជកររំពឹងថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូខាងមុខ ហើយភ្នាល់ថា ធនាគារនេះនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ CME FedWatch៕

LEAVE A REPLY

Please enter your comment!
Please enter your name here