ការព្យាករណ៍: ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងនៅចុងឆ្នាំ២០២៤ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមសេដ្ឋវិទូនៅធនាគារ Goldman Sachs អះអាងថា ធនាគារកណ្តាលអាមេរិក(Fed) នឹងពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់ រហូតទាល់តែដល់ត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខ ដោយសារសេដ្ឋកិច្ចអាមេរិក បានកើនឡើងខ្លាំងជាងការរំពឹងទុក ដែលកំពុងជួយទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។

លោក David Mericle និងសេដ្ឋវិទូផ្សេងទៀតរបស់ធនាគារ Goldman Sachs បានបញ្ជាក់នៅក្នុងកំណត់ត្រាមួយ កាលពីថ្ងៃអាទិត្យថា រហូតមកដល់ពេលនេះ សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានប្រឆាំងនឹងការភ័យខ្លាច ចំពោះវិបត្តិសេដ្ឋកិច្ច និងមានការវិវឌ្ឍន៍យ៉ាងខ្លាំងឆ្ពោះទៅរកការថយចុះ ក្នុងកម្រិតមួយសមរម្យ(soft landing)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឥឡូវនេះ ធនាគារវិនិយោគអាមេរិក Goldman Sachs រំពឹងថា នឹងមានឱកាសជាមធ្យម ជាប្រវត្តិសាស្ត្រត្រឹមតែ១៥%ប៉ុណ្ណោះ នៃវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេល១២ខែបន្ទាប់។

ធនាគារខ្នាតយក្សមួយនេះរំពឹងថា ផលិតផលក្នុងស្រុកសរុប(GDP)របស់សហរដ្ឋអាមេរិក នឹងកើនឡើងក្នុងអត្រា២,១ភាគរយ នៅឆ្នាំ២០២៤ខាងមុខ។

ក្នុងពេលជាមួយគ្នានេះ ក្រុមសេដ្ឋវិទូលើកឡើងថា “លក្ខខណ្ឌសម្រាប់អតិផរណា ដើម្បីវិលត្រលប់ទៅកាន់គោលដៅ២% ត្រូវបានរៀបចំរួចរាល់ ហើយផលប៉ះទង្គិចខ្លាំងបំផុត ពីការរឹតបន្តឹងរូបិយវត្ថុ និងសារពើពន្ធ គឺស្ថិតនៅពីក្រោយយើងឆ្ងាយណាស់”។ ធនាគារ Goldman Sachs ព្យាករថា ធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខ នៅពេលដែលរង្វាស់អតិផរណា ដ៏សំខាន់មួយធ្លាក់ចុះក្រោមកម្រិត២,៥%៕

LEAVE A REPLY

Please enter your comment!
Please enter your name here