ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនជប៉ុន SoftBank Group កើនឡើងដល់ ១៨ពាន់លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុន SoftBank Group របស់ប្រទេសជប៉ុន បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធក្នុងឆមាសទី១ របស់ខ្លួន បានកើនឡើង ៣៤៦,៧ ភាគរយ ដែលជាការកើនឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីការខាតបង់ប្រចាំឆ្នាំដោយសារភាគហ៊ុនបច្ចេកវិទ្យា កើនឡើង ហើយក្រុមហ៊ុននេះ បានបង្កើនទុនទ្រទ្រង់ហិរញ្ញវត្ថុរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះ បានបង្ហាញថា ប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល៦ខែ ដល់ខែកញ្ញា បានកើនឡើងដល់ ១៨ ពាន់លានដុល្លារ កើនឡើងពីប្រមាណ ៤,២ ពាន់លានយ៉េនកាលពីឆ្នាំមុន។

កំណើនប្រាក់ចំណេញភាគច្រើនត្រូវបានជំរុញដោយការចំណេញលើការវិនិយោគរបស់ខ្លួន។

ទោះយ៉ាងណា ក្រុមហ៊ុបាននិយាយថា ខ្លួននឹងមិនផ្តល់ការព្យាករណ៍ទេ ព្រោះវាពិបាកក្នុងការប៉ាន់ស្មានលទ្ធផលរួមបញ្ចូលគ្នា ដោយសារតែកត្តាមិនប្រាកដប្រជាជាច្រើន។

ក្រុមហ៊ុន SoftBank បានរាយការណ៍អំពីការខាតបង់ប្រាក់សុទ្ធជិត ៩ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ប៉ុន្តែភ្លាមៗនោះ បានវិលត្រឡប់មករកការកើនឡើងវិញនៅត្រីមាសទី១។

លោក Masahiko Ishino អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវតូក្យូ បានថ្លែងថា ក្រុមហ៊ុននេះបានបង្ហាញពីដំណើរការល្អ ស្របនឹងកំណើនដ៏រឹងមាំនៅក្នុងទីផ្សារភាគហ៊ុនសកល។

ស្ថាបនិក Masayoshi Son បានប្រែក្លាយក្រុមហ៊ុនទូរគមនាគមន៍ឱ្យ ទៅជាការវិនិយោគ និងជាបច្ចេកវិទ្យាមួយ ដែលមានភាគហ៊ុននៅតំបន់ Silicon Valley តាមរយៈមូលនិធិចក្ខុវិស័យវិនិយោគ ១០០ពាន់លានដុល្លារ។

ក្រុមហ៊ុនបាននិយាយថា មូលនិធិរបស់ខ្លួន SoftBank Vision ទទួលបានលទ្ធផលល្អ ដោយសារការងើបឡើងវិញនៃទីផ្សារភាគហ៊ុន និងការកើនឡើងនៃក្រុមហ៊ុនផលប័ត្រ ដែលកំពុងទទួលបានអត្ថប្រយោជន៍ពីការបង្កើនល្បឿននៃការទទួលយកសេវាកម្មឌីជីថល ក្នុងកំឡុងវិបត្តិ COVID-19៕ JP

LEAVE A REPLY

Please enter your comment!
Please enter your name here