តម្លៃហាងឆេងមាសបានស្ថិតនៅក្នុងសភាពទ្រឹង នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹង ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលទីផ្សារកំពុងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៤៨,០៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0118 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures  បានងើបឡើង០,១% ដល់១៩៥២,៣០ដុល្លារក្នុងមួយអោន។

ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (CPI) នឹងត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ ខណៈក្រុមសេដ្ឋវិទូរំពឹងថា កំណើនសន្ទស្សន៍ CPI ទូទៅរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះមកនៅត្រឹម០,១% នៅក្នុងខែតុលា ធៀបនឹងការកើនឡើង០,៤% នៅក្នុងខែកញ្ញា។

ចំណែក តួលេខអតិផរណាស្នូលរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកក្នុងរង្វង់០,៣% កាលពីខែតុលា ពោលគឺដូចគ្នាទៅនឹងខែកញ្ញាដែរ ខណៈទិន្នន័យសន្ទស្សន៍តម្លៃអ្នកផលិតរបស់សហរដ្ឋអាមេរិកនឹងចេញផ្សាយនៅថ្ងៃពុធស្អែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៨៦% ដែលធនាគារកណ្តាលអាមេរិក (Fed) អាចនឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល នៅកិច្ចប្រជុំ ក្នុងខែធ្នូខាងមុខ។ នេះបើយោងតាមគេហទំព័រ CME FedWatch ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤% ដល់២២,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥% ដល់៨៦៨,៤៩ដុល្លារ ក្នុងមួយអោន ចំណែកតម្លៃ Palladium បានងើបឡើងប្រហែល១% ដល់៩៩០,៨១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here