ប្រទេសមហាអំណាចធំៗចំនួន៧ និងសហគមន៍អឺរ៉ុប ចុះMOUបង្កើតច្រករបៀងសេដ្ឋកិច្ចថ្មីដែលគ្របដណ្តប់ទំហំ៥០ភាគរយនៃសេដ្ឋកិច្ចពិភពលោក

ដោយៈ តែម សុខុម

រីយ៉ាដៈ ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសចុះអនុស្សសរណៈនៃការយោគយល់គ្មា (MoU) រវាងតំបន់មជ្ឈិមបូព៌ា ឥណ្ឌា អាមេរិក និងសហភាពអឺរ៉ុប ដើម្បីសាងសង់ច្រករបៀងសេដ្ឋកិច្ចថ្មីមួយ។

MoU នេះត្រូវបានចុះហត្ថលេខារវាងឥណ្ឌា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអីមេរ៉ាត បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុបកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំនិតដូចផ្ដើមពាណិជ្ជកម្ម និងការវិនិយោគដ៏ធំប្រកបដោយមហិ​ច្ឆតានេះ រួមបញ្ចូលទាំងច្រករបៀងភាគបូព៌ាមួយ ដែលភ្ជាប់ប្រទេសឥណ្ឌា ទៅកាន់អារ៉ាប់រួមអីមេរ៉ាត អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអ៊ីស្រាអែល ព្រមទាំងច្រករបៀងភាគខាងជើងមួយទៀត ដែលតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុបផងដែរ។

នៅឯកិច្ចប្រជុំកំពូលG20 ធ្វើឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ព្រះអង្គម្ចាស់បានមានបន្ទូលថា គម្រោងដ៏ធំនេះ មានគោលដៅ “ពង្រឹងភាពឯករាជផ្នែកសេដ្ឋកិច្ច” និងដើម្បីផលប្រយោជន៍រួមមានបណ្ដាប្រទេសដែលចូលរួម។

ម្ចាស់ហត្ថលេខីទាំង៨នៃ MoU នេះដែលរួមមានឥណ្ឌា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អារ៉ាប់រួមអីមេរ៉ាត បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប មានទំហំគ្របដណ្ដប់ប្រមាណពាក់កណ្ដាលនៃសេដ្ឋកិច្ចទូទាំងពិភពលោក និងប្រមាណ៤០%នៃចំនួនប្រជាជនទូទាំងពិភពលោក។

ច្រករបៀងសេដ្ឋកិច្ចនេះ នឹងមានផ្លូវពាណិជ្ជកម្មមួយខ្សែប្រវែង៤.៨០០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសឥណ្ឌា ទៅកាន់បណ្ដាប្រទេសជាប់ឈូងសមុទ្រអារ៉ាប់ (Arabian Gulf) និងបំពង់សម្រាប់បង្ហូរអ៊ីដ្រូសែន និងបញ្ជូនចរន្តអគ្គិសនីផងដែរ៕ Arab New៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here