តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ខណៈដែលផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានស្ថិតនៅទ្រឹង បន្ទាប់ពីសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street បានងើបឡើងថ្លៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានស្ថិតនៅទ្រឹងត្រឹមប្រហែល៤,៦៤៦ភាគរយ។ ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗបានស្ថិតនៅទ្រឹងត្រឹម១០៥,៨០ពិន្ទុ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៤៦ភាគរយ ដែលជំរុញដោយការស្ទុះងើបឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប។ ចំណែក សន្ទស្សន៍ផ្សារហ៊ុនបច្ចេកវិទ្យារបស់កោះតៃវ៉ាន់បានងើបឡើង១,១៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤៩% ដែលជំរុញដោយការស្ទុះងើបឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់តំបន់ចិនដីគោក បានធ្លាក់ថ្លៃចុះបន្តិច ហើយផ្សារហ៊ុននៅប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,១៣ភាគរយ។

នៅថ្ងៃច័ន្ទនេះ តម្លៃប្រេងឆៅបានធ្លាក់ចុះ ខណៈការព្រួយបារម្ភអំពីតម្រូវការបានកើនឡើងលើសការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ស្របពេលមានការធ្លាក់ចុះនៃកំណើនតម្រូវការប្រេងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។

តម្លៃប្រេងឆៅ Brent futures សម្រាប់ខែមករា បានធ្លាក់ចុះ៣៥សេន មកនៅត្រឹម៨១,០៨ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures (WTI) សម្រាប់ខែធ្នូ បានធ្លាក់ចុះ៣៥សេនដូចគ្នា មកនៅត្រឹម៧៦,៨២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here