អគារហិរញ្ញវត្ថុរបស់ជប៉ុន ក្រោមទុនសាងសង់ ៦០លានដុល្លារ បានបង្ហាញរូបរាងនៅទីក្រុងភ្នំពេញ

ដោយ៖ សាវុធ

ភ្នំពេញ៖ ធនាគារ MARUHAN ដែលបានទិញមីក្រូហិរញ្ញវត្ថុស្ថាបនាកាលពីឆ្នាំ២០១៦ បានបោះទុនវិនិយោគ៦០លានដុល្លារអាមេរិក ដើម្បីសាងសង់អាគារពាណិជ្ជកម្មជប៉ុនធំជាងគេ និងខ្ពស់ជាងគេនៅកម្ពុជា។

ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ ដែលមានអ្នកបច្ចេកទេស និងអ្នកទទួលខុសត្រូវ មកពីប្រទេសជប៉ុនផង និងនៅកម្ពុជាផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន បានសាងសង់ អគារទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវនរោត្តមរាជធានីភ្នំពេញ នៅឆ្នាំ២០១៨ខាងមុខនេះ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ ដោយអាគារនេះមានកម្ពស់២២ជាន់។ សព្វថ្ងៃនេះធនាគារនៅកម្ពុជា ទឹកប្រាក់ប្រមាណ១២០លានដុល្លារអាមេរិក ដែលមានសាខា១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយនៃបុគ្គលិកបម្រើការងារ នៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះមានក្រុមហ៊ុនជប៉ុនជាង២៥០ ដែលមានជំនឿចិត្តក្នុងការប ណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ។

ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ កម្ពុជាមានការរីកចម្រើនយ៉ាងលឿននេះ គឺដោយសារភាពប៉ិនប្រសព្វ និងឈ្លាសសវៃរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here