ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា សម្រេចបានកំណើន២,៦%ក្នុងត្រីមាសទី៣ ឈានដល់៨៥,២លានដុល្លារ

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់និយតករធានារ៉ាប់រងកម្ពុជា (IRC) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាបានកត់ត្រាឃើញបុព្វលាភសរុបចំនួន៨៧,៤លានដុល្លារអាមេរិក ក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង២,៦ភាគរយធៀបនឹង៨៥,២លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានបង្ហាញទៀតថា កំណើននេះ សម្រេចបានដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

របាយការណ៍បានបន្តថា ឧស្សាហកម្មធានារ៉ាប់រងមានទ្រព្យសកម្មសរុបចំនួន១,០៦ពាន់លានដុល្លារគិតត្រឹមត្រីមាស៣ ឆ្នាំនេះ កើនឡើង៩ភាគរយបើធៀបនឹងត្រីមាសទី៣ កាលពីឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញទៀតថា ចំនួនសរុបនៃការទាមទារ សំ ណងដែលទូទាត់ ដោយក្រុមហ៊ុនធានារ៉ាប់រង មានចំនួន១៧,១លានដុល្លារ កាលពីត្រីមាសទី៣ ដោយកើនឡើង៣៣,៥% បើធៀបនឹង១២,៨លានដុល្លារ ដែលត្រូវបានទាមទារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៊ូ ចាន់ភីរ៉ូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) មានប្រសាសន៍ថា ឧស្សាហកម្មធានារ៉ាប់រង បានចូលរួមចំណែកគ្របដណ្ដប់ប្រមា ណ១,១%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងមួយឆ្នាំ។

លោកបន្ថែមថា “កំណើនឧស្សាហកម្មធានារ៉ាប់រងកម្ពុជានៅមានកម្រិតទាបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដូចនេះទីផ្សារធានារ៉ាប់រងរបស់កម្ពុជានៅមានឱកាសច្រើនទៀតក្នុងការរីកចម្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here