តម្លៃប្រេងមានការប្រែប្រួលតិចតួច ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១សប្តាហ៍ នៅថ្ងៃសុក្រនេះ ខណៈដែលធនាគារកណ្តាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅក្នុងកិច្ចប្រជុំ នាខែធ្នូខាងមុខ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ថ្លៃចុះ១% ខណៈដែលផ្សារហ៊ុន Nikkei (.N225) របស់ជប៉ុនបានធ្លាក់ថ្លៃចុះ០,៥០%។

សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite(.SSEC) បានធ្លាក់ថ្លៃចុះ០,៦% ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng .HSI របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះ១,៦% ដែលបណ្តាលមកពីការព្រួយបារម្ភអំពីសេដ្ឋកិច្ចចិន។

នៅក្នុងទីផ្សាររូបិយប័ណ្ណ គេសង្កេតឃើញថា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានបន្តងើបឡើងថ្លៃពេញមួយយប់ ហើយនៅពេលចុងក្រោយ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានស្ថិតនៅត្រឹម១០៥,៨៧ពិន្ទុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ ដុល្លារ អាមេរិកបានហក់ឡើងថ្លៃដល់១៥១,៣៨យ៉េនក្នុងមួយដុល្លារ ហើយ បាន ហក់ឡើង ដល់ កម្រិតខ្ពស់បំផុតក្នុង រយៈពេល មួយ សប្តាហ៍ ធៀប នឹង ប្រាក់ ដុល្លារ អូស្ត្រាលី និង ប្រាក់ ដុល្លារនូវែលសេឡង់។

ចំណែកឯ តម្លៃប្រេងមានការប្រែប្រួលតិចតួចនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ខែមករាបានស្ថិតនៅទ្រឹងត្រឹម៨០,០១ដុល្លារ ក្នុងមួយបារ៉ែលនៅម៉ោងសកល 0157 GMT ខណៈតម្លៃប្រេងឆៅអាមេរិក US West Texas Intermediate futures (WTI) សម្រាប់ខែធ្នូ បានធ្លាក់ចុះ៧សេនដល់៧៥,៦៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here