តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃសុក្រនេះ ខណៈផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក គឺលោក Jerome Powell បញ្ជាក់ថា អត្រាការប្រាក់អាចនឹងត្រូវបានដំឡើងបន្ថែមទៀត។

តម្លៃមាស Spot Gold បានប្រែប្រួលតិចតួច មកនៅត្រឹម១៩៥៩,៧៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0127 GMT ខណៈដែល តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣% មកនៅត្រឹម១៩៦៤,៥០ដុល្លារ ក្នុងមួយអោន។

បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Powell គេសង្កេតឃើញ ផលប័ត្ររតនាគារសហរដ្ឋអាមេរិករយៈពេល១០ឆ្នាំបានកើនឡើងវិញ ដែលធ្វើអោយដុំមាសមិនសូវមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកកំពុងស្ទុះងើបឡើងថ្លៃ ដោយធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកចាយវាយរូបិយប័ណ្ណផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យទាមទារប្រាក់ឧបត្ថម្ភដល់និកម្មជន បានធ្លាក់ចុះកាលពីសប្តាហ៍មុន ដែលនេះជាសញ្ញាបង្ហាញថា ការបញ្ឈប់ការងារនៅតែមានកម្រិតទាបនៅឡើយ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣% ដល់២២,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនស្ថិតនៅទ្រឹងត្រឹម៨៥៩,៦៦ដុល្លារក្នុងមួយអោន ចំណែកតម្លៃ Palladium បានងើបឡើង០,៨% ដល់៩៩៩,៧១ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here