តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ដោយអ្នកវិនិយោគប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា អត្រាការប្រាក់បានហក់ឡើងដល់កំពូលហើយ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃព្រហស្បតិ៍នេះ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៤៤ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៨៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១១ភាគរយនៅក្នុងការជួញដូរដំបូង ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន bluechip CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,២ភាគរយក្នុងការជួញដូរដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំបានធ្លាក់ចុះមកនៅត្រឹម៤,៥០៥ភាគរយ បើធៀបនឹងការបិទនៅត្រឹម៤,៥២៣ភាគរយកាលពីថ្ងៃពុធម្សិលមិញនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណដៃគូសំខាន់ៗ បានធ្លាក់ថ្លៃចុះបន្តិចមកនៅត្រឹម១០៥,៥២ពិន្ទុ។

នៅក្នុងការជួញដូរនៅតំបន់អាស៊ី ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ០,០៦ភាគរយធៀបនឹងប្រាក់យ៉េន មកនៅត្រឹម១៥០,៨៨យ៉េនក្នុងមួយដុល្លារ ។

ចំណែក តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈទីផ្សារមិនសូវព្រួយបារម្ភអំពីសូចនាករបរិត្តផរណានៅក្នុងប្រទេសចិន និងស្វែងរកតម្រុយបន្ថែមទៀតអំពីស្ថានភាពនៃតម្រូវការប្រេងរបស់ប្រទេសនេះ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៦២សេនដល់៨០,១៦ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0145 GMT ខណៈតម្លៃប្រេងឆៅ U.S. WTI futures របស់អាមេរិក បានកើនឡើង៦១សេន ដល់៧៥,៩៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here