តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារការធ្លាក់ចុះនៃផលប័ត្ររតនាគារអាមេរិក ខណៈអ្នកវិនិយោគបានទន្ទឹងរង់ចាំមតិយោបល់ពីប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ដើម្បីដឹងតម្រុយបន្ថែមទៀតលើអត្រាការប្រាក់។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩៥៣,៧៤ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0128 GMT បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីថ្ងៃពុធ។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១% ដល់១៩៥៩,១០ដុល្លារក្នុងមួយអោន។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,០៣% មកនៅត្រឹម៨៦៧,២៨តោនកាលពីថ្ងៃពុធម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន១៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងដំឡើងអត្រាការប្រាក់នៅខែមករា ឆ្នាំ២០២៤ ហើយទីផ្សារមើលឃើញឱកាសត្រឹមតែ១៨%ប៉ុណ្ណោះ ដែលធនាគារកណ្តាលអាមេរិក នឹងបញ្ចុះអត្រាការប្រាក់នៅដើមខែមីនា ឆ្នាំ២០២៤។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤% ដល់២២,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣% ដល់៨៦៨,៨២ដុល្លារក្នុងមួយអោន ចំណែកតម្លៃ Palladium បានធ្លាក់ចុះ០,៣%ដល់១០៤៧,១៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here