កម្ពុជារកចំណូលបាន៣៧៧,៥លានដុល្លារពីការនាំចេញអង្ករ ក្នុងរយៈពេល១០ខែឆ្នាំនេះ

ដោយៈ តែម សុខុម

ភ្នំពេញៈ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ឱ្យដឹងថា កម្ពុជា នាំចេញអង្គរបានចំនួន៥២៩.៩២៤តោន ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ ដោយរកចំណូលបានសរុប៣៧៧,៥លានដុល្លារអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា ថា “សម្រាប់រយៈពេល១០ខែដើមឆ្នាំ ការនាំចេញអង្កររបស់កម្ពុជា បានឈានដល់៧៦%នៃទំហំ៧០០.០០០តោន ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣”។

សេចក្ដីប្រកាសព័ត៌មានខាងលើបង្ហាញថា កម្ពុជាបាននាំចេញអង្ករតាមកប៉ាល់ទៅកាន់ប្រទេស និងតំបន់ចំនួន៥៩អំឡុងពីខែមករា ដល់ខែតុលា ឆ្នាំនេះ ហើយថាប្រទេសចិន នៅតែជាឈ្មួញទិញអង្ករធំបំផុតរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជា បាននាំចេញអង្ករចំនួន១៧៧.២៨៥តោន ទៅកាន់ប្រទេសចិន អំឡុងពេល១០ខែដើមឆ្មាំនេះ ដោយរកចំណូលបាន១១៥,៣លានដុល្លារ។

ប្រភេទអង្គរដែលកម្ពុជា បាននាំចេញរួមមានអង្លរនាងម្លិះ អង្លរសុមាលី អង្ករផ្ការំដួល និងអង្ករសរីរាង្គ៕ Xinhua ៕

LEAVE A REPLY

Please enter your comment!
Please enter your name here