តម្លៃប្រេងបានធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ ស្របពេលអ្នកវិនិយោគកំពុងរង់ចាំការបញ្ចេញមតិរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក លើគោលនយោបាយអត្រាការប្រាក់។

តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន បានងើបឡើងថ្លៃ០,១៣ភាគរយ ខណៈដែលផ្សារហ៊ុនជប៉ុន Topix បានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣ភាគរយ ដែលជំរុញដោយ ការងើបឡើងថ្លៃនៅក្នុងទីផ្សារភាគហ៊ុននៅប្រទេសចិន។

ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិន បានងើបឡើងថ្លៃ០,១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានប្រែប្រួលតិចតួចមកនៅត្រឹម៤,៥៧៨ភាគរយ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៤,៤៨៤ភាគរយកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ចំណែក តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៥សេនមកនៅត្រឹម៨១,៣៦ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃពុធនេះ ខណៈតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក U.S. crude futures បានធ្លាក់ចុះ៣៥សេនមកនៅត្រឹម៧៧,០២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here