តម្លៃហាងឆេងមាសស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគកំពុងស្វែងរកការបញ្ជាក់ច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយអត្រាការប្រាក់ពីធនាគារកណ្តាលអាមេរិក Federal Reserve។

តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៦៨,៦៤ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0126 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១% ដល់១៩៧៥,២០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ០,១ភាគរយ ធៀបនឹងរូបិយប័ណ្ណគូប្រជែងរបស់ខ្លួន ដែលធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកចាយរូបិយប័ណ្ណផ្សេងៗទៀត ខណៈដែលផលប័ត្ររតនាគារអាមេរិក រយៈពេល១០ឆ្នាំបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល៥សប្តាហ៍។

នៅពេលនេះ អ្នកវិនិយោគកំពុងទន្ទឹងរង់ចាំការបញ្ចេញមតិយោបល់ពីប្រធានធនាគារកណ្តាលអាមេរិក (Fed) គឺលោក Jerome Powell ដែលលោកគ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៥%ប៉ុណ្ណោះ ដែលធនាគារ Fed អាចនឹងដំឡើងអត្រាការប្រាក់នៅខែមករា ឆ្នាំ២០២៤ និងមើលឃើញឱកាស២២% ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់នៅដើមខែមីនា។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣% ដល់២២,៥៦ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានធ្លាក់ចុះ០,៣%ដល់៨៨៨,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានស្ថិតនៅទ្រឹងត្រឹម១០៥៥,៤៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here