ផ្សារ​ហ៊ុន​សកល​ហក់​ឡើង​ខ្លាំង បន្ទាប់ពី​វ៉ាក់សាំង​របស់​ក​ក្រុមហ៊ុន​មូ​យ​បង្ហាញប្រសិទ្ធភាព​ខ្ពស់

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ផ្សារ​ហ៊ុន​សកល និង​អាមេរិក បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​ឱសថ Pfizer  បានប្រកាសថា​វ៉ាក់សាំង​ដំបូង​របស់ខ្លួន អាច​ការពារ​មនុស្ស​កុំ  ឱ្យ​ឆ្លង​ជំងឺ​រាតត្បាត​សកល COVID-19 បាន​រហូតដល់​ជាង៩០% ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទូរទស្សន៍ CNN នៅ​យប់​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ភាគហ៊ុន​ក្រុមហ៊ុន​Dowរបស់​អាមេរិក បាន​ហក់​ឡើងដល់១.២៧២ពិន្ទុ ឬ​ប្រហែល ៤.៥ភាគរយ។ ក្រុមហ៊ុន S&P 500 (SPX) បាន​កើនឡើង​ប្រហែល៣.៥% ហើយ​ក្រុមហ៊ុន​របស់ Nasdaq (COMP) បាន​កើនឡើង១,៥%។ ការកើនឡើង​ខ្ពស់​នេះ កើតឡើង បន្ទាប់ពី​ភាគហ៊ុន បានបញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ភាគច្រើន​មិនមាន​ការផ្លាស់ប្តូរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន FTSE 100 (UKX) នៅ​ទីក្រុង​ឡុង​ដ៏ បាន​កើនឡើង៤,៧% ខណៈពេលដែល​ក្រុមហ៊ុន DAX  របស់​អាល្លឺម៉ង់ បាន​កើនឡើង ៥,៤% និង​ក្រុមហ៊ុន​បារាំង CAC 40 កើនឡើង​ខ្ពស់​ជិត ៧% ។ តម្លៃ​ប្រេង​ឆៅ​ប្រភេទ បាន​ឡើង​ជិត៨ភាគរយ ដល់៤២,៤៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ឈានដល់​ចំណុចកំពូល​ជិត៤៥,៨៦ដុល្លារ ក្នុង​មួយ​បារ៉ែល គិត​ចាត់​តាំងពី​ថ្ងៃទី២៥ ខែសីហា។

ប្រធាន​អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​សកល នៅ​ក្រុមហ៊ុន Axi លោក Stephen Innes បាន​និយាយថា “ វ៉ាក់សាំង​នេះ​នឹង​ផ្លាស់ប្តូរ​មួយ ដែលជា​ដំណោះស្រាយ​សម្រាប់​វិបត្តិ​កូ​វីដ១៩ និង​អ្វីដែល​ដែល​ទីផ្សារ​ប្រេង​កំពុង​រង់ចាំ​ដំណោះស្រាយ​នេះ” ។

ក្រុមហ៊ុន​ផលិត​ឱសថ Pfizer របស់​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ​បានប្រកាសថា ផ្អែកលើ​លទ្ធផល នៃ​ការធ្វើ​តេស្ត​វ៉ាក់សាំង​COVID-19 បាន​បង្ហាញថា វ៉ាក់សាំង​ដំបូង​របស់ខ្លួន អាច​ការពារ​មនុស្ស កុំឱ្យ​ឆ្លង​ជំងឺ​រាតត្បាត​សកល COVID-19 បាន​រហូតដល់​ជាង៩០% ។ នេះ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​BBCនៅ​យប់​ថ្ងៃ​ចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

វ៉ាក់សាំង​នេះ ត្រូវបាន​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន៤៣,៥០០នាក់ នៅក្នុង​ប្រទេស​ចំនួនផ្សេងៗគ្នា ដោយ​លទ្ធផល​បាន​បង្ហាញថា មិនមាន​អ្វី​ជាការ​ព្រួយបារម្ភ ចំពោះ​សុវត្ថិភាព​របស់​វា​ឡើយ ហើយ​ក្រុមហ៊ុន​គ្រោង នឹងដាក់​ពាក្យសុំ​ការយល់ព្រម​ជាបន្ទាន់ ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង​នេះ​នៅ​ចុងខែ​នេះ​តែម្តង។

ការចាក់​វ៉ាក់សាំង​នេះ​ទៀតសោត ត្រូវការ​ចំនួន២ដូ​ស ខណៈ​រយៈពេល​ពី​ដូ​ស​ទី១ ទៅ​ទី២ មាន​ចំនួន ៣សប្តាហ៍។ ការ​តេស្ត​សាកល្បង​នៅ​សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រ​ស៊ី​ល អា​ហ្ស​ង់​ទីន អា​ហ្រិ​ក​ខាងត្បូង និង​ប្រទេស​តួ​ក​គី​បាន​បង្ហាញថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព៩០% ក្នុងការ​ការពារ​មនុ​ស្ស​កុំ​ឲ្យ​ឆ្លង​ជំងឺ COVID-19 បន្ទាប់ពី​ដូ​ស​ទី២ រយៈពេល៧ថ្ងៃ។

ក្រុមហ៊ុន Pfizer ជឿជាក់ថា ខ្លួន​នឹង​អាច​ផ្គត់ផ្គង់​ដល់៥០លាន​ដូ​ស នៅ​ដំណាច់​ឆ្នាំនេះ និង​ប្រហែល១.៣ប៊ី​លាន​ដូ​ស​នៅ​ចុងឆ្នាំ២០២។ ទោះយ៉ាងណា មាន​បញ្ហា​ប្រឈម​មួយចំនួន ខាង​ផ្នែក​ដឹកជញ្ជូន ត្បិត​ថា​វ៉ាក់សាំង COVID-19 នេះ ត្រូវតែ​រក្សាទុក​ក្នុង​កន្លែង​ត្រជាក់​ខ្លាំង រហូត​ទៅដល់​ក្រោម -៨០អង្សា​សេ​ឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here