រដ្ឋាភិបាលកូរ៉េប្រកាសសាងសង់គំរោងសួនកម្សាន្ត និងរមណីយដ្ឋាន នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ រដ្ឋាភិបាលកូរ៉េបានបញ្ចប់ប្លង់មេ ដើម្បីសាងសង់សួនកម្សាន្ត និងរមណីយដ្ឋាន ក្នុងតំបន់ Saemangeum នៅឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០២៦ ក្រោមការវិនិយោគពីវិស័យឯកជន ដែលមានតម្លៃ១៤៤,៣ពាន់លានវ៉ុន (ប្រហែល១១០,២លានដុល្លារ)។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំរបស់រដ្ឋាភិបាលក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដោយផ្តោតលើការប្រែក្លាយផ្នែកមួយ នៃតំបន់ Saemangeum ដែលមានទំហំ៤០៩គីឡូម៉ែត្រការ៉េ ទៅជាសួនកម្សាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្រោមផែនការនេះ អង្គភាពមកពីវិស័យឯកជនដូ និងវីឡាឯកជន ព្រមទាំងកន្លែងសម្តែងលេងសម្រាប់កុមារ និងកន្រ្តកវិល។

នេះជាលើកទីមួយហើយ ដែលសហគ្រាសឯកជនបោះទុនវិនិយោគ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់តំបន់Saemangeum ក្រោមអាណត្តិ នៃការគ្រប់គ្រងបច្ចុប្បន្ន របស់លោកប្រធានាធិបតី Yoon Suk Yeol ក្នុងគោលបំណងជំរុញឱ្យសេដ្ឋកិច្ច ក្នុងស្រុកស្ទុះងើបឡើងវិញ។

ជាមួយគ្នានេះ ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្ដើម​ នៅ​ចុង​ឆ្នាំ​​នេះ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានកូរ៉េខាងត្បូង Yonhap។

តំបន់ Saemangeum គឺជាទីតាំងរៀបចំកម្មវិធីជប់លៀងកាយរឹទ្ធិពិភពលោក ឆ្នាំ២០២៣ ដែលកម្មវិធីនេះបានបញ្ចប់ទៅវិញ ដោយការបរាជ័យកាលពីដើមឆ្នាំនេះ ដោយសារអាកាសធាតុក្តៅខ្លាំង និងកង្វះនៃការរៀបចំរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here