តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃ ដោយអ្នកវិនិយោគកំពុងរង់ចាំការអត្ថាធិប្បាយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក និងប្រធានធនាគារគឺលោក Jerome Powell ផងដែរ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៧៥,៣៥ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0116 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៣% ដល់១៩៨២,១០ដុល្លារក្នុងមួយអោន។

ទោះបីជា មាសត្រូវបានគេចាត់ទុកជាទ្រព្យដ៏មានសុវត្ថិភាពសម្រាប់ទប់ទល់នឹងអតិផរណាយ៉ាងណាក្តី ប៉ុន្តែ កាលណាអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ នោះវានឹងធ្វើឱ្យតម្រូវការមាសធ្លាក់ចុះ។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ០,១% បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៦សប្តាហ៍ ដែលធ្វើឲ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកចាយរូបិយប័ណ្ណផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,៥០% ដល់៨៦៧,៥៧តោនកាលពីថ្ងៃចន្ទម្សិលមិញ បើធៀបនឹង៨៦៣,២៤តោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣% ដល់២២,៩៥ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានធ្លាក់ចុះ០,១%ដល់៩០៤,៣៤ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣%ដល់១១០៣,១៦ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here