កម្ពុជាត្រៀមរៀបចំទិវាស្វាយចន្ទី នាចុងឆ្នាំ២០២៣នៅខេត្តកំពង់ធំ

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានជួបប្រជុំជាមួយផ្នែកពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ ទិវាស្វាយចន្ទី ដែលគ្រោងនឹងរៀបចំឡើងនាខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។

តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម នារសៀលនេះ បង្ហាញឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំត្រៀម ដើម្បីពិនិត្យ និងពិភាក្សា លើការងារត្រៀមរៀបចំទិវាស្វាយចន្ទី។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវសេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងតំណា​ងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមមាន ប្រតិភូសហភាពអឺរ៉ុប អង្គការ GIZ អង្គការ FAO អង្គការ CIRD និងអង្គការ HEKS ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងកម្មវិធី សម្រាប់ទិវាស្វាយចន្ទី ដើម្បីឱ្យមានភាពទាក់ទាញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ស្របតាមគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលទទួលបានការអនុម័ត ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។

ទិវាស្វាយចន្ទីនេះ គ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដែលនឹងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធក្នុងវិស័យនេះ ដោយមានសកម្មភាពសំខាន់ៗមួយចំនួន រួមមាន ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីស្វាយចន្ទី ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អក្នុងវិស័យស្វាយចន្ទី និងការដាក់តាំងបង្ហាញផលិតផល ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here