តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទដើមសប្តាហ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត១ខែ ខណៈការកើនឡើងនៃការភ័យខ្លាចដោយសារជម្លោះរវាងអុីស្រាអែល និងក្រុមហាម៉ាស់ បានជំរុញឱ្យតម្លៃមាសSafe Havenងើបឡើងជាង៣%នៅក្នុងវគ្គមុន។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥% ដល់១៩២១,៦៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0102 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៤% ដល់១៩៣៤,៤០ដុល្លារ ក្នុងមួយអោន។

មាស ដែលត្រូវបានគេចាត់ទុកជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់នោះបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២០ ខែកញ្ញាមកនៅត្រឹម១៩៣៤,៨២ដុល្លារក្នុងមួយអោន ក្នុងវគ្គជួញដូរមុន បន្ទាប់ពីបានកើនឡើងថ្លៃ៣,៤% កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ទីផ្សារមាសរូបវ័ន្តនៅក្នុងប្រទេសឥណ្ឌាបានឈានដល់ការលក់បញ្ចុះតម្លៃកាលពីសប្តាហ៍មុន ដោយសារការស្ទុះងើបឡើងវិញនៃតម្លៃក្នុងស្រុកបានធ្វើឱ្យអ្នកទិញនាំគ្នាដើរចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហ:ធាតុប្រាក់ spot silver បានធ្លាក់ចុះ០,៤% មកនៅត្រឹម២២,៦២ដុល្លារក្នុងមួយអោន ផ្លាទីនបានធ្លាក់ថ្លៃ០,២% មកនៅត្រឹម៨៧៩,១៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានមានស្ថិរភាពនៅត្រឹម១១៤៧,៥៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here