គំរោងអភិវឌ្ឍន៍ភស្តុរភារកម្មនៅភ្នំពេញត្រូវបានលើកយក មកជជែកជាថ្មី

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC)។

ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួ​ងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក សិក្ខាសាលាពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធស្តីពីគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដោយមានការចូលរួមផ្ទាល់ ពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួង មន្រ្តីជំនាញពីភាគីពាក់ព័ន្ធ ដូចជា កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះសហការរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន YCH និងក្រុមហ៊ុនWorldBridgeក្នុងគោលបំណងសំខាន់ៗដូចជា ទី១ ពន្យល់បង្ហាញអំពីទិដ្ឋភាពទូទៅ និងផែនការរយៈពេលវែងនៃគម្រោងPP-LC ដែលធ្វើឡើងដោយក្រុមហ៊ុន PricewaterhouseCoopers (PwC) ទី២ ចែករំលែក និងពិភាក្សាអំពីសេវាកម្មពាក់ព័ន្ធ ដែលត្រូវផ្តល់ជូនក្នុងគម្រោងPP-LC ដែលបានស្នើឡើង រួមទាំងសេវាកម្មតម្លៃបន្ថែម (Value added) ដែលមានសក្តានុពល និងគំនិតផ្តួចផ្តើមថ្មីផ្សេងទៀត និងទី៣ ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងស្វែងរកកិច្ចសហការ និងការគាំទ្រសម្រាប់គម្រោង PP-LCផងដែរ។

ថ្លែងនៅក្នុងកម្មវិធីបើកនាឱកាសនោះ លោកឈៀង ពេជ្របានសម្តែងអំណរគុណ ដល់ក្រុមការងារសិក្សាគម្រោង អភិវឌ្ឍន៍មជ្ឈ​មណ្ឌលភស្តុភារកម្មភ្នំពេញ ដែលបានសហការក្នុងការរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងសិក្ខាកាមជាតំណាងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានចូលសិក្ខាសាលាពិភាក្សានេះផងដែរ។

អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស អំពីចំណុចសំខាន់ៗដែលពាក់ព័ន្ធនឹង គ្រឿងបរិក្ខារ និងសេវាកម្មនៅក្នុង PP-LC គុណតម្លៃសេវាបន្ថែម (Value added services) ដូចជាការច្រកប៉ាឡែត ការបិទស្លាកសញ្ញា ការដឹកជញ្ជូនឆ្លងកាត់ ការរត់ការឯកសារ ការលើកដាក់ទំនិញ (cross-docking) ការវេចខ្ចប់ និងការវេចខ្ចប់ឡើងវិញ សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការត្រួតពិនិត្យដោយគយ ការទូទាត់កម្រៃជើងសារគយ ជាដើម។

សិក្ខាកាមមកពីតំណាងក្រសួង មន្ទីរពាក់ព័ន្ធមានចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាព នៃការសិក្សាគម្រោងPP-LCនេះ ព្រមទាំងបានចោទជាសំណួរ និងផ្តល់ធាតុចូលសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងនេះ។

គម្រោងPP-LC គឺជាគម្រោងដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានកំណត់ជាក់លាក់ នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោយបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ CITLS (Comprehensive Master Plan on Cambodia Intermodal Transport and Logistics System 2023-2033) ដើម្បីបង្កើនប្រសិទ្ធភាពវិស័យភស្តុភារកម្ម នៅក្នុងប្រទេស និងបំពេញចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាមជ្ឈមណ្ឌ​លភស្តុភារកម្ម នៅក្នុងមហាអនុតំបន់មេគង្គ(GMS)៕

LEAVE A REPLY

Please enter your comment!
Please enter your name here