ការរៀបចំឥណទានឡើងវិញ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានទំហំទឹកប្រាក់សរុប៦៥៦លានដុល្លារ

Khmer Times

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ការរៀបចំឥណទានឡើងវិញក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានទំហំទឹកប្រាក់សរុប៦៥៦លានដុល្លារ គិតមករហូតចុងខែតុលា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី បានថ្លែងថា ការរៀបចំសំណើរឥណទាន(កម្ចី) ឡើងវិញរបស់វិស័យមីក្រូហិរញ្ញវត្ថុ គិតជាទឹកប្រាក់សរុបចំនួន៦៥៦លានដុល្លារអាម៉េរិក ស្មើនឹង១០,១ភាគរយ នៃប្រាក់ទុនសរុបចំនួន៦,៤៨០លានដុល្លារ គិតមកទល់ចុងខែតុលា ឆ្នាំ២០២០។

លោក ប៊ុន មុនី បានថ្លែងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏ដូចជាគ្រោះទឹកជំនន់ បានធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់ ក្នុងនោះក៏មានវិស័យហិរញ្ញវត្ថុផងដែរ។ ចំពោះពេលវេលានៃការរៀបចំឡើងវិញនេះ លោកបានបញ្ជាក់យ៉ាងខ្លីថា គឺអាចអនុគ្រោះត្រឹមខែធ្នូ ឆ្នាំ២០២០ ហើយកំពុងសុំគោលការបន្តទៀតពីរដ្ឋ។

លោក ឡឹង សុភាព នាយករងផ្នែកគ្រប់គ្រងហានិភ័យ នៃធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី បានឱ្យដឹងថា សម្រាប់តែធនគារ អេស៊ីលីដា រហូតមកទល់ពេលនេះ គិតជាទឹកប្រាក់នៃរៀបចំឥណទានឡើងវិញជូនដល់អតិថិជនសរុបចំនួន១៤១លានដុល្លារ ស្មើនឹងជាង ០៣ពាន់សំណើរ (ឥណទាន)។

ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់ ក្នុងនោះសម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារការចាត់ចែង និងការអនុគ្រោះរបស់រដ្ឋាភិបាល បានធ្វើឱ្យវិស័យឯកជនមួយចំនួនបានកាត់បន្ថយនូវផលប៉ះពាល់មួយចំនួន។ ក្នុងនោះរដ្ឋបានបន្ធូរបន្ថយទុនបម្រុង បន្ធូរបន្ថយសោធុនភាព សម្រួលឥណទានដែលយកពីបរទេសដោយពន្ធកាត់ទុក និងផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here