លោកបណ្ឌិតសុក ស៊ីផាន់ណាៈ កម្ពុជាទាញប្រយោជន៍ពីRCEP ខណៈទំហំពាណិជ្ជកម្មតំបន់មានទឹកប្រាក់ជាង២៦ទ្រីលានដុល្លារ

ដោយៈ និស្ស័យ

ភ្នំពេញៈ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន ​ពី​ការ​ក្លាយ​ជា​សមា​ជិក​កិច្ចព្រមព្រៀង RCEP ដែល​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ​កាន់​តែ​ទូលំទូលាយ ​​គ្រប់​ដណ្តប់​​ទីផ្សារ​អ្នក​ប្រើប្រាស់​ជាង​​២,២ពាន់​លាន​នាក់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ដោះដូរ​ជាង២៦ទ្រីលាន​ដុល្លារ។

ការថ្លែងបែបនេះ របស់លោកសាស្ត្រាចារ្យបណ្ឌិតសុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងទីប្រឹក្សា​រាជរដ្ឋាភិបាលក្នុងកម្មវិធីបើកបាឋកថាស្តីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)៖ ទិដ្ឋភាពភូមិសាស្ត្រនយោបា​យ និងភូមិសាស្ត្រសេដ្ឋកិច្ច” ​នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង RCEP ជា​កិច្ច​ព្រមព្រៀង​សេរី​ធំ​បំផុត ​​ពោល​​គឺ​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​ ហើយ​បើ​ប្រៀបធៀប​កម្រិត​ពិភពលោក ​ជាប់​លេខ២ បន្ទាប់​​ពី​កិច្ច​ព្រមព្រៀង WTO។

លោកបញ្ជាក់​​ថា “កម្ពុជា​ជា​សមាជិក​មួយ ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង RCEP ដែល​មាន១០ប្រទេស​ក្នុង​អាស៊ាន​ រួម​ទាំង​ប្រទេស ៥ ទៀត មាន​ ចិន ជប៉ុន កូរ៉េ នូវែលសេឡង់ និង​អូស្ត្រាលី។

ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា​ ក៏បានលើកឡើងនូវកត្តាសំខាន់ៗចំនួន៣ ដែលនាំឲ្យ​តំបន់អាស៊ី គឺជាមជ្ឈ​មណ្ឌលដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងជំនាន់ថ្មី មិនថាតែក្របខណ្ឌកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ឬកិច្ចព្រមព្រៀងសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។

លោកទេសរដ្ឋមន្ត្រី បានបន្តថា មានហេតុផលសំខាន់ៗចំនួន៣ ដែលធ្វើឲ្យតំបន់អាស៊ី ក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការប្រកួតប្រជែង គឺរួមមាន អាស៊ី ជាតំបន់ដែលមានកំណើនខ្ពស់ ជាមួយនឹងទីផ្សារកំពុងរីកចម្រើន អាស៊ី ជាប្រភពសំខាន់នៃវត្ថុធាតុដើម និង ឥទ្ធិពលរបស់អំណាចចិន។

លោកបន្តថា “ស្ថិតក្នុងបរិបទបច្ចុប្បន្ន តំបន់អាស៊ីកំពុងក្លាយជាគោលដៅដ៏សំខាន់ នៃការប្រកួតប្រជែងរបស់ប្រទេសធំៗ នៅលើពិភពលោក ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច”។

លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា មាន​សុទិដ្ឋិនិយម​ទុក​ថា នៅ​ក្នុង​រយៈ​ពេល១០ ទៅ២០ឆ្នាំ​ទៀត ​កម្ពុជា​អាច​ពឹងផ្អែក​លើ​កិច្ចព្រមព្រៀង RCEP នេះ តាមរយៈកំណើន​ការ​វិនិយោគ​ ដោយផ្ទាល់​ពីបរទេស ហើយ​ទំនិញ​ពី​កម្ពុជា​អាច​ផលិត​នាំ​ចេញ ​ទៅ​​ប្រទេស​ដែល​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)​ បានលេចចេញជារូបរាងពេញលេញ​ នៅក្នុង​ឆ្នាំ២០១២ អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ​ដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here