សភាពាណិជ្ជកម្ម ពិភាក្សាបញ្ហាប្រឈមចាស់ដែលមិនទាន់ដោះស្រាយ និងបញ្ហាប្រឈមថ្មីពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន

ដោយៈសុផល

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារ “ច” “ផ្នែកដឹកជញ្ជូននិងហេដ្ឋា​រចនាសម្ព័ន្ធ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្ស៊ូម (ZOOM) ក្រោមវត្តមានលោក ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារ “ច” ផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ច” ផ្នែកឯកជន, តំណាងសមាគមធរុកិច្ចជប៉ុនប្រចាំនៅកម្ពុជា, តំណាងសមាគភស្តុភារកម្មកម្ពុជា,តំណាងសមាគមដឹកជញ្ជូនអ្នកដំណើរ​ផ្លូវគោក​កម្ពុជា, តំណាងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា, ក្រុមហ៊ុនផ្នែកឯកជនពាក់ព័ន្ធនឹងឡូជីស្ទីក និងសមាជិកសមាជិកានៃ​ក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

ប្រភពសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា៖គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីលើកឡើងនូវវឌ្ឍនភាពនៃការពិគ្រោះពិភាក្សាទៅលើបញ្ហា​ប្រឈមចាស់របស់ផ្នែកឯកជន ដែលមិនទាន់ទទួលបានការដោះស្រាយនិងបន្តលើកឡើងពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមថ្មីបន្ថែ​មទៀត​ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និងដើម្បីត្រៀមសម្រាប់ទេវិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាពេលឆាប់ៗខាងមុខនេះផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here