ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងដើម្បីបង្កើនប្រសិទ្ឋភាពនៃការធ្វើពាណិជ្ជកម្ម

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រុមហ៊ុនWorldBridge Group កាលពីពេល​ថ្មីៗ​នេះ​ បាន​ចុះ​កិច្ចព្រមព្រៀង ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន Zhejiang Yiwu Small Commodity City Group ក្នុងន័យ​ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ទីក្រុងYiwu​នៃ​ខេត្ត Zhejiang ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group អ្នកឧកញ៉ាសៀ ឫទ្ធី បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ទាំង២​។

លោកបន្តថា កិច្ចព្រមព្រៀង​នេះ នឹង​ជួយ​កម្ពុជា​ក្នុងការ​លើកកម្ពស់​បន្ថែ​ម​ទៀត​នូវ​យុទ្ធសាស្ត្រ​សម្រាប់ “​ម៉ាក​យីហោ​ពាណិជ្ជកម្ម​សកល​” (Global Branding) នៅក្រៅ​ប្រទេស និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zhao Wenge ​ប្រធាន​ក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group បានឱ្យដឹង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​នេះ ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា ​ទៅវិញទៅមក​សម្រាប់​ភាគី​ទាំង​២ ហើយ​ភាគី​ទាំង​២ ​ក៏​អាច​នឹង​បង្កើត​ស្ថានភាព”​ឈ្នះ ឈ្នះ​” រួមគ្នា​ផងដែរ​។​

លោក Zhao Wenge​បាន​ន្ថែ​ម​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​ដ៏​សំខាន់​មួយ ​សម្រាប់​ក្រុមហ៊ុន Zhejiang Yiwu Small Commodity City Group និង​ក្រុមហ៊ុន​ Worldbridge Group​។ កិច្ចព្រមព្រៀង​នេះ ​ជា​សញ្ញា​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា​ និង​ចិន ហើយ​វា​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំង​២​។​

ក្រុមហ៊ុន Worldbridge Group​បាន​បញ្ជាក់ថា​ ​កិច្ចព្រមព្រៀង​នេះ ​មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ពាណិជ្ជកម្ម ​រវាង​ក្រុងYiwu​និង​កម្ពុជា ក្នុង​បំណង​បង្កើន​ការបំពេញបន្ថែម ​លើ​វិស័យ​ឧស្សាហកម្ម ការផ្គត់ផ្គង់ និង​គុណ​តម្លៃ​នៃ​ខ្សែចង្វាក់​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំង​២​៕

LEAVE A REPLY

Please enter your comment!
Please enter your name here