ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគរង់ចាំមើលថា តើទីក្រុងប៉េកាំងធ្វើយ៉ាងណាចំពោះការបន្ធូរបន្ថយគោលនយោបាយតាមរយៈការកាត់បន្ថយអត្រាការប្រាក់។

ប្រទេសចិនត្រូវបានគេរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់ចន្លោះពី១០ ទៅ១៥ពិន្ទុមូលដ្ឋាននៅថ្ងៃចន្ទនេះ ដោយអ្នកវិភាគជាច្រើនបានព្យាករពីការកាត់បន្ថយដ៏ធំមួយទៅលើអត្រាយោងលើកម្ចីទិញផ្ទះ,ដើម្បីស្តារតម្រូវការឥណទានឡើងវិញ និងជំរុញវិស័យអចលនទ្រព្យដែលកំពុងរងគ្រោះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៣ភាគរយ ក្រោយពីបានធ្លាក់ថ្លៃចុះអស់៣,៩ភាគរយកាលពីសប្តាហ៍មុនដល់កម្រិតទាបបំផុតគិតរហូតមកទល់ពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២ភាគរយ បន្ទាប់ពីបានធ្លាក់ថ្លៃចុះ៣,២ភាគរយកាលពីសប្តាហ៍មុន។

ផ្សារហ៊ុន S&P 500 futures បានងើបឡើង០,១ភាគរយ ខណៈផ្សារហ៊ុន Nasdaq futures បានងើបឡើង០,២ភាគរយ រីឯរបាយការណ៍ប្រាក់ចំណូលពីក្រុមហ៊ុន AI-darling Nvidia នឹងក្លាយជាការធ្វើតេស្តវាយតម្លៃដ៏សំខាន់មួយ។

នៅថ្ងៃច័ន្ទនេះ ប្រាក់ដុល្លារអាមេរិកបាននិងកំពុងជួញដូរនៅតម្លៃ១៤៥,៣២យ៉េន ក្នុង១ដុល្លារ ខណៈទីផ្សារមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការចូលធ្វើអន្តរាគមន៍របស់ប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here