ហាងឆេងមាសស្ថិតនៅជិតកម្រិតទាបរយៈពេល៥ខែ ខណៈអ្នកវិនិយោគផ្តោតអារម្មណ៍ងាកទៅរកកិច្ចប្រជុំកំពូលរបស់ធនាគារ Fed

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសស្ថិតជិតកម្រិតទាបរយៈពេល៥ខែនៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគត្រៀមរង់ចាំតម្រុយពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅទីក្រុង Jackson Hole រដ្ឋ Wyoming ក្នុងសប្តាហ៍នេះសម្រាប់ទស្សនវិស័យសេដ្ឋកិច្ច និងអត្រាការប្រាក់។

មាស Spot Gold ស្ថិតនៅទ្រឹងក្នុងតម្លៃ១៨៨៨,៣៦ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0124 GMT ខណៈពេលដែលតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,១%ដល់១៩១៧,៧០ដុល្លារក្នុងមួយអោន។

តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីពាក់កណ្តាលខែមីនាមកត្រឹម១៨៨៣,៧០ដុល្លារ កាលពីសប្តាហ៍មុន ដោយសារទិន្នន័យសេដ្ឋកិច្ចបានបង្កើនការភ្នាល់គ្នាដែលថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងបន្តកើនឡើង ដោយបានកាត់បន្ថយតម្រូវការមាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្តោតអារម្មណ៍របស់វិនិយោគិននឹងងាកទៅលើសុន្ទរកថារបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកនៅថ្ងៃសុក្រ ខណៈធនាគារិករបស់ធនាគារកណ្តាលមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នានៅទីក្រុង Jackson Hole ដើម្បីរៀបចំសន្និសីទប្រចាំឆ្នាំរបស់ពួកគេ។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បានអះអាងថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,៣% ដល់៨៩០,១០តោនកាលពីថ្ងៃសុក្រ ធៀបនឹង៨៨៧,៥០តោនកាលពីថ្ងៃព្រហស្បតិ៍។

ចំណែក លោហធាតុផ្សេងទៀត ដូចជា spot silver មានស្ថិរភាពនៅតម្លៃ២២,៧១ដុល្លារក្នុងមួយអោន ហើយផ្លាទីនមានតម្លៃប្រហែល៩០៩,៥៧ដុល្លារក្នុងមួយអោន។ តម្លៃ Palladium បានងើបឡើង០,១%ដល់១២៥៧,៤៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here